លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់» សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់» សម្រាប់ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
សមាសភាពអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ តំណាងរដ្ឋបាលក្រុងពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងយន្តការ និងកំណត់នីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងកសិផលក្នុងស្រុក ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការផ្តល់អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅតាមសាលារៀន ព្រមទាំងចូលរួមលើកកម្ពស់ជីវភាព និងទីផ្សារកសិផលរបស់ប្រជាកសិករក្នុងសហគមន៍ផ្ទាល់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អានបន្ត