
លោក គឹម តារា អភិបាលរងក្រុង ដឹកនាំក្រុមការងារចុះពិនិត្យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងតាមដងផ្លូវ ក្នុងសង្កាត់ចំរើនផល
ពោធិ៍សាត់៖ លោក គឹម តារា អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ តំណាងលោកអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការសាលាក្រុង សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិ និងអនុភូមិ ក្នុងសង្កាត់ចំរើនផល ចុះពិនិត្យស្ថានភាពបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងសំណល់រឹង ការរក្សាអនាម័យបរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈឱ្យមានភាពស្រស់ស្អាត និងមានរបៀបរៀបរយ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានណែនាំ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នា៕











