
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៦
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទ ស្តីពី “យើងរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដោយមានការអញ្ជើញចូលរួមពី លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង លោក លាង វាសនា អភិបាលក្រុងបាត់ដំបង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការ ប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។











