
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច និងត្រៀមរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋ ៦៣គ្រួសារ ទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
(ខេត្តស្ទឹងត្រែង)៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ដល់ទីតាំងដីសម្បទានសង្គមកិច្ច និងត្រៀមរៀបចំការដឹកជញ្ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ស្ថិតក្នុងភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។











