
អភិបាលខេត្តកំពតណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចបន្តយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តជន
អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់សុខទុក្ខ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា ដើម្បីធានាថាវីរជនដែលធ្លាប់លះបង់កម្លាំងកាយចិត្តបម្រើជាតិ និងគ្រួសាររបស់ពួកគាត់ ទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសង្គម។








