
ព្រឹត្តិការណ៍ប្រណាំងទូកខេត្តកំពតក៏មានរៀបចំពិធីអកអំបុកលើរូបបាតដៃ និងបាញ់កាំជ្រូច
កំពត៖ រដ្ឋបាលខេត្តកំពតបានត្រៀមរៀបចំការប្រណាំងទូកប្រពៃណីរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តថា រដ្ឋបាលខេត្តនឹងរៀបចំពីធីអកអំបុក លើរូបសំណាក់បាតដៃសុភមង្គល អមដោយការបាញ់កាំជ្រូច និងការប្រគុំភ្លេងប្រពៃណី និងតន្ត្រីសម័យដើម្បីអបអរសាទរផងដែរ។







