
លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពតដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅបន្ត
កំពត៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពត បានរៀបចំបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត ។ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្ត បានផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្ត និងបញ្ហាប្រឈម ដើម្បីកែសម្រួល និងពង្កើនប្រសិទ្ធភាពការងារអោយកាន់តែប្រសើរ។







