
អភិបាលខេត្តកំពតណែនាំមន្ត្រីឲ្យយកចិត្តទុកដាក់លើការងារចុះឈ្មោះបោះឆ្នោតនិងបញ្ចប់បញ្ហាទឹកភ្លើង
កំពត៖ អភិបាលខេត្តកំពតបានណែនាំដល់ អាជ្ញាធរក្នុងខេត្ត សមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់លើការងារចុះឈ្មោះបោះឆ្នោត ពិសេសការធ្វើវិមាត្រ ពន្លឿនការធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។ ហើយអាជ្ញាធរក្រុងស្រុក ត្រូវត្រួតពិនិត្យដោះស្រាយបញ្ហាទឹកភ្លើង ការងារវិនិយោគផ្សារ និងការយកផាស៊ីផ្សេងៗឲ្យបានត្រឹមត្រូវ កុំឲ្យពលរដ្ឋថ្នាំងថ្នាក់ចិត្តនាំឲ្យបាត់បង់ភាពជឿជាក់ និងទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។







