
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប បន្តនាំយកស្បៀងអាហារ ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ វត្តព្រះបាទបួនឋាន និងវត្តចក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តំបន់អន្លង់វែង និងខេត្តព្រះវិហារ។











