
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ យុវជនសតវត្សទី២១ ត្រូវចេះប្រើបច្ចេកវិទ្យា ប៉ុន្តែមិនត្រូវឱ្យបច្ចេកវិទ្យាប្រើយើងឡើយ
ថ្លែងបើកវគ្គបណ្ដុះបណ្ដាលជំនាញរៀបចំគម្រោងស្តែម (STEM) ឆ្នាំ២០២៦ នៅខេត្តសៀមរាប នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុវជនក្នុងសតវត្សទី២១ ត្រូវរៀនឱ្យទាន់សម័យ និងចេះប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែត្រូវដាច់ខាតមិនត្រូវឱ្យបច្ចេកវិទ្យាគ្រប់គ្រង ឬប្រើយើងវិញឡើយ ត្រូវចេះគិត ចេះសួរ ចេះស្រាវជ្រាវ ចេះបង្កើតថ្មី និងយកចំណេះដឹងទៅដោះស្រាយបញ្ហា និងស្មារតីស្រឡាញ់ជាតិ ដើម្បីក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់គ្រួសារ និងសង្គមជាតិ។











