
ចៅអធិការវត្តប្រាសាទគោកចក៖ ការនាំយកស្បៀងអាហារជូនវីរកងទ័ពជួរមុខ គឺជាសក្ខីភាពដ៏មានតម្លៃនៃស្មារតីសាមគ្គីភាព ការចែករំលែក និងមេត្តាករុណាក្នុងសង្គមខ្មែរ
នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក បាននិមន្តដឹកនាំព្រះសង្ឃ និងសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់ ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ក្នុងទិសច្រកជុបរុន, ទួល៩៣ និងជាំសាង៉ាំ ខេត្តឧត្តរមានជ័យ។











