
ការគ្រប់គ្រងទឹកសហគមន៍នៃឃុំសង្វើយ ស្រុកជីក្រែង បានក្លាយជាគំរូនៃការគ្រប់គ្រងទឹកស្អាតនៅតំបន់ជនបទ
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សមាគម Wa-Links និងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលា ស្ដីពី«ការចែករំលែកការអនុវត្តល្អ ក្នុងការគ្រប់គ្រងទឹកសហគមន៍» ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកជនបទនៃប្រទេសកម្ពុជា ដែលផ្ដើមចេញពីការបង្កើនសមត្ថភាពគ្រប់គ្រងដោយឯករាជ្យនៃប្រតិបត្តិករទឹកក្នុងឃុំសង្វើយ និងពង្រីកគំរូនេះទៅកាន់ទីកន្លែងនានា ក្នុងខេត្តសៀមរាប និងទូទាំងប្រទេសកម្ពុជាយកទៅអនុវត្តតាម។











