
ប្រធានក្រុមការងារចុះជួយឃុំកំពង់ភ្លុក ក្រើនរំលឹកដល់ស្ត្រីមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព និងសម្រាលកូនជាមួយបុគ្គលិកជំនាញ
ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកំពង់ភ្លុក បានណែនាំដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងហោចណាស់ចំនួន ៤ដង មុនពេលសម្រាលកូន ជាពិសេសត្រូវស្វែងរកសេវាសម្រាលកូនជាមួយឆ្មបជំនាញ ឬបុគ្គលិកសុខាភិបាលដែលមានវិជ្ជាជីវៈច្បាស់លាស់ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីធានបាននូវសុវត្ថិភាពទាំងម្ដាយ និងកូន។











