
គណៈប្រតិភូខេត្តសៀមរាប ចូលរួមមហាសន្និបាតទូទៅ នៃសហព័ន្ធទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា លើកទី១៩ ឆ្នាំ២០២៦ នៅសាធារណរដ្ឋហ្វីលីពីន
រយៈពេល៣ថ្ងៃ គឺថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានចូលរួមមហាសន្និបាតទូទៅនៃសហព័ន្ធទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា (EATOF) លើកទី១៩ ក្រោមប្រធានបទ «សហព័ន្ធទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ាថ្មី ឆ្ពោះទៅកាន់សកលភាវូបនីយកម្មក្នុងមូលដ្ឋាន» ដោយមហាសន្និបាតបានផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបៃតង ការលើកកម្ពស់ផលិតផលទេសចរណ៍មូលដ្ឋាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ព្រមទាំងការតភ្ជាប់គោលដៅទេសចរណ៍រវាងមូលដ្ឋានសមាជិក។











