
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យទីតាំងសាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យគល់ទទឹង
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រូវរៀបចំសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង មាន ៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យគល់ទទឹង នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យទីតាំងផ្ទាល់នាពេលនេះ គឺដើម្បីរៀបចំរៀងចំផែនការ និងធានាឱ្យដំណើរការសាងសង់អគារសិក្សាថ្មីនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាការចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ឱ្យកាន់តែប្រសើរឡើង៕











