
លោកអភិបាលស្រុកភ្នំក្រវាញ ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមជូនគ្រួសារវីរកងទ័ព នៅឃុំលាច
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការជួសជុលផ្ទះសម្បែងរបស់ក្រុមគ្រួសារវីរកងទ័ព ដែលរស់នៅក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ ទៅប្រគល់ជូនគ្រួសារវីរកងទ័ព ដើម្បីជួយសម្រាលជីវភាពរស់នៅ។ អំណោយដែលបានឧបត្ថម្ភរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ និងថវិកាផ្ទាល់ខ្លួនមួយចំនួន ព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការលះបង់របស់វីរកងទ័ពក្នុងការការពារជាតិមាតុភូមិ៕











