
លោក ធាម សុផាត នាំយកទឹកចិត្ត និងការសួរសុខទុក្ខជូនលោកមេឃុំសន្ទ្រែ នៅភូមិគល់ទទឹង
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក ចុះសួរសុខទុក្ខលោកមេឃុំសន្ទ្រែ ដោយផ្ទាល់ដល់លំនៅឋាន ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលកំពុងសម្រាកព្យាបាលជំងឺ នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលនោះ លោកអភិបាលស្រុក ក៏បានសម្តែងនូវការព្រួយបារម្ភ និងបានសាកសួរដោយយកចិត្តទុកដាក់អំពីអាការរោគ ព្រមទាំងជូនពរឱ្យលោកមេឃុំ ឆាប់បានជាសះស្បើយពីជំងឺ ដើម្បីត្រឡប់មកបំពេញភារកិច្ច និងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងឃុំសន្ទ្រែវិញនាពេលឆាប់ៗខាងមុខនេះ៕











