អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតត្រូវរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការងារសាធារណមតិ

អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតត្រូវរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការងារសាធារណមតិ

ខេត្តកំពត៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតឱ្យរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីបម្រើដល់ការផ្សព្វផ្សាយព័ត៌មានឱ្យទាន់សភាពការណ៍និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពគ្រប់វិស័យរបស់ខេត្ត។ ការណែនាំនេះ ធ្វើឡើងពេលដែលឯកឧត្តម រួមជាមួយឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពតអញ្ជើញដឹកនាំ កិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដល់ថ្នាក់ដឹកនាំមន្ទីររាជការ នៃមន្ទីរព័ត៌មានខេត្តកំពតកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពត ណែនាំឱ្យយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពត ណែនាំឱ្យយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍
ថ្នាក់ដឹកនាំខេត្តកំពត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ប្រធានមន្ទីរព័ត៌មានខេត្តកំពតដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ ២០២៦  និងលើកទិសដៅអនុវត្តបន្ត
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរព័ត៌មានខេត្តកំពតដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តបន្ត
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តឱ្យមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត

ព័ត៌មានថ្មីៗ

សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យហ៊ុនសែនបរិវាស
ព័ត៌មានក្នុងខេត្ត

សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យហ៊ុនសែនបរិវាស

កំពត៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ មុយ វិរ័ត្ន ប្រធានប្រតិបត្តិ សាខាសមាគមនារីខេត្ត តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយតម្រង់ទិស ក្រោមប្រធានបទ «កំណត់គោលដៅសិក្សា និងអាជីពការងារ» ជូនដល់យុវតីជាសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុនសែនបរិវាស ស្រុកបន្ទាយមាស ខេត្តកំពត។ នេះបើយោងតាមការផ្សព្វផ្សាយដោយផេកផ្លូវការ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រូបសំណាកបាតដៃ លេចរូបរាងជិតពេញលេញ អមដោយទេសភាពដ៏ទាក់ទាញនាពេលថ្ងៃហៀបលិច
ព័ត៌មានក្នុងខេត្ត

រូបសំណាកបាតដៃ លេចរូបរាងជិតពេញលេញ អមដោយទេសភាពដ៏ទាក់ទាញនាពេលថ្ងៃហៀបលិច

កំពត៖ រូបសំណាកបាតដៃ ដែលជាផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញមួយក្នុងខេត្តកំពត បានលេចចេញជារូបរាងជិតពេញលេញហើយ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។ រូបសំណាកដ៏ធំនេះ ត្រូវបានសាងសង់ឡើងនៅលើឆ្នេរខ្សាច់ព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត អមដោយទេសភាពដ៏ស្រស់ស្អាតនាពេលថ្ងៃហៀបលិច ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យទូកមាស
ព័ត៌មានក្នុងខេត្ត

សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យទូកមាស

កំពត៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហួត រី អនុប្រធានប្រតិបត្តិ សាខាសមាគមនារីខេត្ត តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយតម្រង់ទិស ក្រោមប្រធានបទ «កំណត់គោលដៅសិក្សា និងអាជីពការងារ» ជូនដល់យុវតីជាសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ ដែលរៀបចំឡើងនៅវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ នេះបើយោងតាមការផ្សព្វផ្សាយដោយផេកផ្លូវការ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ក្រសួងព័ត៌មានជំរុញអោយមន្ទីរព័ត៍មាន និងអ្នកសារព័ត៌មានបង្កើនការផលិតមាតិកាទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល
ព័ត៌មានក្នុងខេត្ត

ក្រសួងព័ត៌មានជំរុញអោយមន្ទីរព័ត៍មាន និងអ្នកសារព័ត៌មានបង្កើនការផលិតមាតិកាទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល

ថ្នាក់ដឹកនាំក្រសួងព័ត៌មានបានជំរុញឱ្យមន្ត្រីព័ត៌មាន បង្កើនការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតមាតិកាព័ត៌មាន ដើម្បីឱ្យការផ្សព្វផ្សាយកាន់តែមានភាពទាក់ទាញ ទាន់សម័យ និងអាចឈានទៅដល់សាធារណៈជន បានកាន់តែទូលំទូលាយ ជាពិសេសយុវវ័យ ដែលជាក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដ៏សកម្ម។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត