
ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលស្តម្ភរដ្ឋធម្មនុញ្ញចម្លង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីយកមកតម្កល់ទុកនៅសាលាខេត្តកំពត។ ពិធីដ៏មានអត្ថន័យជ្រាលជ្រៅនេះ ត្រូវបានរៀបចំប្រគល់ដោយផ្ទាល់ ក្រោមអធិបតីភាពពី ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៅទីស្តីការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។











