
សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិគ្រប់គ្រងរំពឹងថាខេត្តកំពតជាក្លាយជាខេត្តគំរូ ខណៈបទពិសោធន៍ដឹកនាំរបស់អភិបាលខេត្តនឹងក្លាយជាមេរៀនសម្រាប់និស្សិត
ក្រោយពីបានជួបសំណេះសំណាល និងស្តាប់ការធ្វើបាឋកថាស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្ត និងយុទ្ធសាស្ត្រនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តកំពត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញការយល់ឃើញថា របៀបរបបនៃការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងអាចធ្វើឱ្យខេត្តកំពតក្លាយជាខេត្តគំរូមួយក្នុងការរៀបចំដឹកនាំ ក៏ដូចជាដោះស្រាយបញ្ហាផ្សេៗជូនពលរដ្ឋ ខណៈយុទ្ធសាស្ត្រនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងក្លាយជាមេរៀនសម្រាប់និសិ្សតសិក្សា។











