
ឯកឧត្តម ម៉ៅ ធនិន ចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ
កំពត៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដំឡើងប្រព័ន្ធភ្លើងបំភ្លឺតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពង្រឹងសន្តិសុខ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។











