ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតនាំអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២០៩គ្រួសារ
កំពត៖ ប្រជាពលរដ្ឋចំនួន ២០៩គ្រួសារ រងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ នៅស្រុកអង្គជ័យ បន្ទាយមាស និងកំពង់ត្រាច ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីជួយសម្រាលការលំបាក និងគាំទ្រជីវភាពក្នុងអំឡុងពេលជួបគ្រោះមហន្តរាយ។


ព័ត៌មានក្នុងខេត្ត
ម្រេចកំពតលើកកម្ពស់ជីវភាពប្រជាកសិករ និងនាំកេរ្តិ៍ឈ្មោះកម្ពុជាល្បីល្បាញលើទីផ្សារពិភពលោក
ដោយសារមានរសជាតិ និងក្លិនឈ្ងុយពិសេស ព្រមទាំងត្រូវបានផលិតស្របតាមលក្ខខណ្ឌភូមិសាស្ត្រ និងបច្ចេកទេសដែលមានលក្ខណៈពិសេស ដែលបានរួមចំណែកបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាកសិករ ព្រមទាំងផ្សព្វផ្សាយកេរ្តិ៍ឈ្មោះផលិតផលកម្ពុជាទៅកាន់ពិភពលោក។


ព័ត៌មានក្នុងខេត្ត
ផ្លូវបេតុងថ្មី ជួយសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅឃុំស្រែសំរោង ស្រុកជុំគីរី
កំពត៖ ផ្លូវបេតុងមួយខ្សែ ដែលស្ថិតរកនៅក្នុងមូលដ្ឋាន ភូមិធ្លោកយ៉ុល ឃុំស្រែសំរោង ស្រុកជំគិរី ត្រូវបានចាត់ទុកថា ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ណែនាំឱ្យជួសជុលផ្លូវដោយក្រាលថ្មម៉ិច ឆ្ពោះទៅសាលាសង្កាត់ត្រើយកោះ
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យចុះអន្តរាគមន៍ជួសជុលផ្លូវដែលខូចខាតដោយក្រាលថ្មម៉ិច រហូតដល់សាលាសង្កាត់ត្រើយកោះ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា បន្ទាប់ពីទទួលបានការសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ព័ត៌មានក្នុងខេត្ត
សមិទ្ធផលថ្មី ឆ្នាំ២០២៦ របស់រដ្ឋបាលឃុំច្រេស ឃុំស្រែសំរោង និងឃុំស្រែក្នុង នៃស្រុកជុំគិរី
ក្រោមអធិបតីភាព លោក ប៊ុត ដា អភិបាលរងស្រុកជុំគិរី និងមានការចូលរួមពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មន្ត្រីបច្ចេកទេសខេត្តគាំទ្រឃុំ និងមន្ត្រីនៃមន្ទីរព័ត៍មានខេត្ត
ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេចំនួន ៣ខ្សែ នៅក្នុងឃុំច្រេស ឃុំស្រែសំរោង និងឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត គឺជាសមិទ្ធផលសំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន និងជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។


ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតជំរុញមន្ត្រីរាជការត្រូវពន្លូតចំណេះដឹង និងពង្រឹងសមត្ថភាពការងារដើម្បីទទួលបានការតែងតាំមុខតំណែងបន្ត
អភិបាលខេត្តកំពត បានជំរុញដល់មន្ត្រីរាជការក្នុងខេត្តទាំងអស់ ត្រូវពន្លូតចំណេះដឹង និងពង្រឹងសមត្ថភាពការងារ ពង្រឹងការដឹកនាំឱ្យមានគុណភាព ដើម្បីទទួលបានការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងបន្តផ្តល់តួនាទីភារកិច្ចក្នុងការបំពេញការងារ។ ទន្ទឹមនឹងនោះការទទួលបានមុខតំណែងតួនាទីនាពេលនេះគឺមានតម្លៃស្ថិតលើក្រដាស់តែប៉ុណ្ណោះ តែតម្លៃនៃតួនាទីពិតប្រាកដគឺស្ថិតនៅលើការអនុវត្តជាក់ស្តែងក្រោយទទួលបាន។


ព័ត៌មានក្នុងខេត្ត
ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរស្រុកជុំគិរី អញ្ជើញប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន
កំពត៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជុំគិរី ព្រមទាំងលោកជំទាវ ប៉ុក ករុណា ជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដោយមានការចូលរួមពី លោកស្រី ង៉ែត សូរ្យសែង អភិបាលស្រុកជុំគិរី និងក្រុមការងាររដ្ឋបាលស្រុក បានអញ្ជើញដោយផ្ទាល់ ក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានស្រុកជុំគិរី ខេត្តកំពត ដើម្បីជួយដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ តាមរយៈការផ្តល់ជម្រកសមរម្យ។


ព័ត៌មានក្នុងខេត្ត
អភិបាលស្រុកជុំគិរី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអតីតយុទ្ធជនដែលទទួលបានផ្ទះថ្មី
កំពត៖ លោកស្រី ង៉ែត សូរ្យសែង អភិបាលស្រុកជុំគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានស្រុកជុំគិរី នាថ្ងៃទី២០ ខែសីហានេះ ដើម្បីពង្រឹងភាពស្និទ្ធស្នាល និងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជួបផ្ទាល់ និងការផ្តល់អនុសាសន៍ណែនាំផ្សេងៗ។


ព័ត៌មានក្នុងខេត្ត
ក្រុងកំពត គ្មានផ្សែងបារី រួមចំណែកបង្កើនភាពទាក់ទាញដល់គោលដៅទេសចរណ៍
រដ្ឋបាលខេត្តកំពត បន្តជំរុញការប្រែក្លាយក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដើម្បីលើកកម្ពស់សោភ័ណភាព បង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ និងការពារសុខភាពប្រជាពលរដ្ឋ តាមរយៈការអប់រំ ផ្សព្វផ្សាយ និងជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។


ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតប្រាប់ពលរដ្ឋកុំឱ្យបំពាន ឬគេងប្រវ័ញ្ចគ្នាដោយសារតែការចង់បាន
អភិបាលខេត្តបានលើកឡើងថា ការចង់បានរបស់មនុស្សតែងតែមាន ហើយអ្នកដែលចង់បានត្រូវគិតថា ការចង់បាននោះវាត្រឹមត្រូវឬអត់ មានការរំលោភបំពាន គេងប្រវ័ញ្ចអ្នកដទៃឬអត់ ដែលកត្តាទាំងនេះហើយដែលយើងម្នាក់ៗត្រូវគិត។ ការចង់បានខ្លះបានបង្កើតជាបញ្ហា ជាទំនាស់ រហូតមានការប្តឹងផ្តល់គ្នា ដូច្នេះសូមកុំឱ្យកើតមានឱ្យសោះ ព្រោះវាមិនផ្តល់ផលចំណេញឱ្យភាគីណាមួយឡើយ។


ព័ត៌មានក្នុងខេត្ត
មន្ត្រីប៉ុស្តិ៍សុខភាពបឹងទូក នៃមន្ទីរសុខាភិបាលខេត្តកំពត បានចុះដាក់ថ្នាំអាបែតតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
កំពត៖ មន្ត្រីប៉ុស្តិ៍សុខភាពបឹងទូក នៃមន្ទីរសុខាភិបាលខេត្តកំពត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដាក់ថ្នាំអាបែត (Abate) និងផ្សព្វផ្សាយវិធានការបង្ការជំងឺគ្រុនឈាមដោយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ដើម្បីលុបបំបាត់ជម្រកដង្កូវទឹក និងកាត់ផ្តាច់ប្រភពចម្លងជំងឺពីមូសខ្លា។


ព័ត៌មានក្នុងខេត្ត
យុវជនខេត្តកំពតថាកាតព្វកិច្ចយោធាជាឱកាសអភិវឌ្ឍន៍ខ្លួននិងរួមចំណែកការពារបូរណភាពទឹកដី
ក្រុមយុវជនខេត្តកំពតបានបញ្ជាក់ថា ពួកគេពេញចិត្ត និងបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមបំពេញកាព្វកិច្ចយោធា ព្រោះយល់ឃើញថា ការបំពេញកាតព្វកិច្ចយោធានេះ វាជាឱកាសដើម្បីបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យយោធា និងការពារបូរណភាពទឹកដី ប្រជាជន និងជាតិមាតុភូមិពីការឈ្លានពានរបស់សត្រូវ ជាពិសេសដើម្បីបានអភិវឌ្ឍខ្លួនឲ្យមានសីលធម៌ វិន័យរស់នៅ តស៊ូ អត់ធ្មត់ និងមនសិការជាតិខ្ពស់ ស័ក្តិសមជាអ្នកបន្តវេន។


ព័ត៌មានក្នុងខេត្ត
សម្តេច ម៉ែន សំអន៖ ការដាំដើមឈើជួយលើកកម្ពស់ទេសចរណ៍ធម្មជាតិ និងសុខុមាលភាពផ្លូវចិត្ត
កំពត៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ការដាំដើមឈើនៅតាមទីកម្សាន្ត មិនត្រឹមជួយបង្កើនសោភ័ណភាព និងផ្តល់ម្លប់ដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសបៃតង ស្រស់ស្រាយ និងស្ងប់ស្ងាត់ ដែលមានអត្ថប្រយោជន៍ដល់សុខុមាលភាព និងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

