ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតប្រាប់ឱ្យបង្កើនការយកចិត្តទុកដាក់និងលើកកម្ពស់វិស័យសំខាន់ៗចំនួន៩ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញលើកទឹកចិត្តឱ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធនៅក្នុងខេត្តកំពត បន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗ មួយចំនួនដូចជា វិស័យអប់រំ សុខាភិបាល សាធារណៈការ ឧស្សាហកម្ម ធនធានទឹក សន្តិសុខសណ្តាប់ធ្នាប់ ទេសចរណ៍ ការងារផែនដី និងមូលនិធិជាតិជំនួយសង្គម ឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍប្រទេសឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។


ព័ត៌មានក្នុងខេត្ត
សិស្សជាង ១,០០០នាក់ ចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យព្រះបិតាជាតិ
កំពត៖ សិស្សានុសិស្សប្រមាណ ១,៣០០នាក់ បានជួបជុំគ្នាចូលរួមក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រទាប់យុវវ័យ តាមរយៈវេទិកាអប់រំ ផ្សព្វផ្សាយ នៅក្នុងបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។


ព័ត៌មានក្នុងខេត្ត
មន្ត្រីជំនាញលើកឡើងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាគោលដៅចម្បងរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញ
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារ Castle Bayview Resort and Spa ខេតុ្តកំពត នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦លោក អ៊ុក វណ្ណឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទុរគមនាគមន៍ បានលើកឡើងថា ស្របពេលដែលរាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តនិងអភិវឌ្ឍការផ្តល់សេវាតាមប្រព័ន្ធឌីជីថល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ បានក្លាយជាគោលដៅចម្បងរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញ។ លោកស្នើឱ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសកុំចុចលើតំណភ្ជាប់ (Link) ផ្តេសផ្តាស។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីពង្រឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពត៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Online Zoom) នៅសាលប្រជុំសាលាខេត្តកំពតដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នេះបើយោងតាមផេករដ្ឋបាលខេត្តកំពត។


ព័ត៌មានក្នុងខេត្ត
ការិយាល័យប្រជាពលរដ្ឋខេត្តកំពតបន្តចុះផ្សព្វផ្សាយការប្រេីប្រាស់កម្មវិធី «មតិយើង» ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងស្រុកជុំគិរី
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ ការិយាល័យប្រជាពលរដ្ឋខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុន សែន អង្គចក ប្រមាណ ៧០នាក់ ដែលពិធីនេះធ្វេីឡេីងនៅសាលាស្រុកជុំគិរី ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ ផេង សមាជិកក្រុមប្រឹក្សាខេត្ត។


ព័ត៌មានក្នុងខេត្ត
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើកការងារលើកកម្ពស់គុណភាព ការស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ព្រោះវាជាការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលបំណងលើកម្ពស់ ជីវភាព សុខភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពធន់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។


ព័ត៌មានក្នុងខេត្ត
កូនឈើ ១,០០០ដើម ត្រូវបានដាំនៅតំបន់ភ្នំកំពង់ត្រាច
កំពត៖ ក្នុងឱកាសនៃយុទ្ធនាការ «ពន្លកបៃតង» នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កូនឈើនៃនិរន្តរភាពចំនួន ១,០០០ដើម ត្រូវបានដាក់ដាំ នៅបរិវេណតំបន់ភ្នំកំពង់ត្រាច ដើម្បីរួមចំណែកបង្កើនគម្របបៃតង និងធ្វើឱ្យសម្រេចបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។


ព័ត៌មានក្នុងខេត្ត
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត រៀបចំកម្មវិធីតម្រង់ទិសការងារ និងអាជីពសិក្ខាសាលាទី២
កំពត៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានរៀបចំ «កម្មវិធីតម្រង់ទិសការងារ និងអាជីពសិក្ខាសាលាទី២» ដែលរៀបចំឡើងដើម្បីបើកផ្លូវ និងផ្តល់ឱកាសឱ្យសមាជិកាទាំងអស់ បានស្វែងយល់ពីអាជីពក្នុងក្តីស្រមៃ ចេះកំណត់គោលដៅ និងចេះរៀបចំផែនការសិក្សាឱ្យចំទិសដៅសម្រាប់អនាគត។ នេះបើយោងផ្សាយតាមរយៈផេកផ្លូវការរបស់រដ្ឋបាលខេត្តកំពត។


ព័ត៌មានក្នុងខេត្ត
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម


ព័ត៌មានក្នុងខេត្ត
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៤៥គ្រួសារនៅស្រុកឈូក ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន៤៥គ្រួសារ រស់នៅស្រុកឈូក ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីជួយសម្រាលការលំបាក និងស្តារជីវភាពរស់នៅក្រោយរងការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ។


ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតថាប្លង់ដីគឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ
អភិបាលខេត្តកំពតបានបញ្ជាក់ថា បណ្ណសំគាល់ម្ចាស់អចនវត្ថុ ឬបណ្ណកម្មសិទ្ធិដីធ្លី គឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីអាចប្រើប្រាស់ដីរបស់ខ្លួន ឲ្យអស់សក្តានុពល ក្នុងបំណងបង្កើនជីវភាព រក្សាលំនឹងផ្លូវ ភាពសុខដុមរមនា បញ្ចប់បញ្ហាទំនាស់ដីធ្លី និងរួមចំណែកអភិវឌ្ឍ មូលដ្ឋានឲ្យកាន់តែប្រើសើរ។ ដូច្នេះពលរដ្ឋត្រូវប្រើប្រាស់ដី និងបណ្ណកម្មសិទ្ធិឲ្យមានតម្លៃបំផុត។


ព័ត៌មានក្នុងខេត្ត
ការរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាការរួមគ្នាការពារផលប្រយោជន៍និងសង្គមជាតិ
សិស្សានុសិស្ស និងយុវជនខេត្តកំពតលើកឡើងថា មានតែការរួមគ្នាផ្សព្វផ្សាយ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ អាចជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍បុគ្គល គ្រួសារ សង្គម សេដ្ឋកិច្ច សុខភាពសាធារណៈ និងស្ថិរភាពរបស់ប្រទេសជាតិ។ដូច្នេះមុននឹងចែករំលែកព័ត៌មាន ត្រូវមានភាពទទួលខុសត្រូវ និងនឹកដល់វិធាន “៣កុំ ១ការពារ” ។


ព័ត៌មានក្នុងខេត្ត
មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកំពត បានបន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធាន បទ "ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន"

