ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
កូនត្នោតចំនួន ៣ពាន់ដើមត្រូវបានដាំបន្ថែមតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបន្ទាយមាសបន្ទាប់ពីដាំបាន ១ម៉ឺន ៧ពាន់ដើមក្នុងស្រុកកំពង់ត្រាច
កូនត្នោតចំនួន ៣ ០០០ដើមត្រូវបានអាជ្ញាធរខេត្តកំពតបន្តដាំតាមព្រំដែន-កម្ពុជាវៀតណាម ក្នុងភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ក្រោយពីបានដាំចំនួន ៣ដងរួចមកហើយ ដែលមានកូនត្នោតចំនួន ១៧ ០០០ដើម ក្នុងស្រុកកំពង់ត្រាច កាលពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤។ អភិបាលខេត្តកំពត បានប្រាប់ទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានដាំកូនត្នោតនេះ រួមគ្នាថែរក្សាអោយដុះលូតលាស់ល្អ ព្រោះដើមត្នោតគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរ និងមានផលប្រយោជន៍ច្រើន។


ព័ត៌មានក្នុងខេត្ត
អភិបាលស្រុកជុំគិរី ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ផ្សារ និងប្រព័ន្ធអគ្គិសនីនៅជុំគិរី
កំពត៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ែត សូរ្យសែង អភិបាលស្រុកជុំគិរី បានដឹកនាំកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនអគ្គិសនីទឹកឈូ មេឃុំត្រពាំងរាំង អ្នកវិនិយោគ និងអ្នកប្រមូលភាស៊ីផ្សារជុំគិរី នៅស្រុកជុំគិរី ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការគ្រប់គ្រង សណ្តាប់ធ្នាប់ និងប្រតិបត្តិការក្នុងផ្សារ ឱ្យមានការរៀបចំប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងមានសុវត្ថិភាព។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពត ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត
កំពត៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៥ ក្នុងគោលបំណងវាយតម្លៃវឌ្ឍនភាពការងារកែទម្រង់ជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំស្រុកទឹកឈូ ដាក់ចេញវិធានការ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព គាំទ្រគ្រួសារក្រីក្រ និងរៀបចំសណ្ដាប់ធ្នាប់មូលដ្ឋាន
កំពត៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ តាមរយៈកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកទឹកឈូ អំពីកិច្ចការងារសំខាន់ៗចំនួន ០៥ចំណុច ដែលត្រូវអនុវត្ត ដើម្បីឆ្លើយតបផ្ទាល់ទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ព័ត៌មានក្នុងខេត្ត
ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃស្រុកកំពង់ត្រាចមានជីវភាពកាន់តែប្រសើរ
អាជ្ញាធរស្រុកកំពង់ត្រាចបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ពិសេសអ្នកនៅក្បែរច្រកទ្វារទ្វេភាគីតន់ហន់ និងច្រកទ្វារអន្តរជាតិព្រែកចាក មានជីវភាពរស់នៅកាន់តែប្រសើរ និងមានការអភិវឌ្ឍរីកចម្រើនលឿន តាមរយៈការដោះដូរទំនិញ និងលក់ដូរនំចំណី កន្លែងស្នាក់នៅសម្រាប់ទេសចរ និងបុគ្គលិកកាស៊ីណូ ខណៈដែលស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក៏មានភាពល្អប្រសើរ។


ព័ត៌មានក្នុងខេត្ត
ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី គឺជាការចូលរួមអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ
កំពត៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងពីសារៈសំខាន់នៃការយល់ដឹង និងគោរពរដ្ឋធម្មនុញ្ញ ដោយសង្កត់ធ្ងន់ថា ការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ និងស្ថាប័នរដ្ឋ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីធានាការគោរពសិទ្ធិ សេរីភាព នីតិរដ្ឋ និងការរក្សាស្ថិរភាពសង្គម។


ព័ត៌មានក្នុងខេត្ត
សង្កាត់កំពង់បាយខិតខំអភិវឌ្ឍន៍ប្រែក្លាយពីតំបន់ដីទំនាបទឹកលិច ទៅជាតំបន់លំនៅស្ថានមានផ្លូវបេតុងស្អាត
ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បានសម្ដែងការពេញចិត្ត និងថែ្លងអំណរគុណ ចំពោះការទទួលបានផ្លូវបេតុងអាមេថ្មី៣ ខ្សែ ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលបម្រើផលប្រយោជន៍ បានជួយសម្រួលដល់ការធ្វើដំណើរ និងបង្កភាពងាយស្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មីនេះ បានជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋអោយកាន់តែងាយស្រួល និងមានសុវត្ថិភាព ជាពិសេសក្នុងរដូវវស្សាអាចបញ្ជៀសការជន់លិច និងការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន មន្ទីរពេទ្យ និងទីប្រជុំជនផងដែរ។


ព័ត៌មានក្នុងខេត្ត
មន្ត្រីជំនាញអំពាវនាវឲ្យពលរដ្ឋអាយុ១៥ឆ្នាំឡើងត្រូវមកធ្វើអត្តសញ្ញាណបណ្ណដោយឥតគិតថ្លៃ
កំពត៖ មន្ត្រីនគរបាលស្រុកកំពង់ត្រាច អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ និងអ្នកដែលមានអត្តសញ្ញាណបណ្ណជិតផុត ឬផុតសុពលភាព ឱ្យរួសរាន់ទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឡើងវិញ ដោយឥតគិតថ្លៃ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈ និងអនុវត្តសិទ្ធិ-កាតព្វកិច្ចផ្សេងៗតាមច្បាប់។


ព័ត៌មានក្នុងខេត្ត
យុវជនស្រុកទឹកឈូសិក្សាប្រវត្តិសាស្ត្រនៅជើងឯកដើម្បីយល់ពីតម្លៃនៃសន្តិភាព
កំពត៖ ក្រុមយុវជន ស.ស.យ.ក. ស្រុកទឹកឈូ បានចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីស្វែងយល់ពីសោកនាដកម្ម និងភាពឈឺចាប់របស់ប្រជាជាតិកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបង្កើនការយល់ដឹងអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស។


ព័ត៌មានក្នុងខេត្ត
ស្រុកកំពង់ត្រាចកំពុងយកចិត្តទុកដាក់ប្រែក្លាយសាលារៀនជាសាលាគំរូ និងពង្រឹងការអប់រំឌីជីថល
មន្ត្រីជំនាញបានបញ្ជាក់ថា បន្ទាប់ពីមានការរីកចម្រើនលើហេរដ្ឋារចនាសម្ព័ន្ធអគារសិក្សាល្អ រដ្ឋបាលស្រុកកំពង់ត្រាចបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំសាលារៀនឲ្យកាន់តែល្អប្រសើរ ក្លាយជាសាលាគំរូ ព្រមទាំងជំរុញលើកទឹកចិត្តគ្រូ និងសិស្សឲ្យអនុវត្តប្រព័ន្ធអប់រំឌីជីថលឲ្យ ប្រសើរ ដើម្បីបណ្តុះធនធានមនុស្ស និងមូលធនមនុស្សប្រកបដោយសក្តានុពលស្របតាមសម័យកាលបច្ចេកវិទ្យាទំនើប។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស
កំពត៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រវិស័យឯកជន ក្នុងនាមជាដៃគូដ៏សំខាន់សម្រាប់ការបង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រីកសកម្មភាពផលិតកម្ម និងការងារជូនប្រជាពលរដ្ឋ។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ផ្តល់របបឧបត្ថម្ភប្រចាំខែ និងស្បៀងអាហារជូនគ្រួសារជនពិការភ្នែក និងពលរដ្ឋខ្វះខាត
កំពត៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គ្រួសារជនពិការភ្នែក និងប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានខេត្តកំពត បានអញ្ជើញមកទទួលរបបឧបត្ថម្ភប្រចាំខែ និងអង្ករ ក្រោមការឧបត្ថម្ភពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅ និងធានាថាក្រុមគ្រួសារងាយរងគ្រោះមានស្បៀងអាហារគ្រប់គ្រាន់។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពតជំរុញយុវជនឲ្យពង្រឹងបញ្ញាសីលធម៌និងសុខភាពដើម្បីក្លាយជាកម្លាំងបន្តវេនរបស់ជាតិ
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានជំរុញឱ្យយុវជនខេត្តកំពត ខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង ជំនាញឌីជីថល ភាសាបរទេស និងបំណិនសតវត្សរ៍ទី២១ ព្រមទាំងកសាងខ្លួនឱ្យមានសីលធម៌ និងសុខភាពល្អ ដើម្បីត្រៀមខ្លួនក្លាយជាកម្លាំងបន្តវេនប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

