ព័ត៌មានក្នុងខេត្ត

(វីដេអូ)មតិយោបល់របស់យុវសិស្ស ស្ដីពីប្រភពព័ត៌មានដែលទុកចិត្តបំផុតពាក់ព័ន្ធនឹងបញ្ហាព្រំដែន
អប់រំ និងកីឡា
(វីដេអូ)មតិយោបល់របស់យុវសិស្ស ស្ដីពីប្រភពព័ត៌មានដែលទុកចិត្តបំផុតពាក់ព័ន្ធនឹងបញ្ហាព្រំដែន
មតិយោបល់របស់យុវសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្រុកទឹកឈូ ស្ដីពីប្រភពព័ត៌មានដែលទុកចិត្តបំផុតពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងសារៈសំខាន់នៃការទទួលព័ត៌មានពិត បន្ទាប់ពីបានចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦៕
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
ព័ត៌មានក្នុងខេត្ត
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៤៥គ្រួសារនៅស្រុកឈូក ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៤៥គ្រួសារនៅស្រុកឈូក ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន៤៥គ្រួសារ រស់នៅស្រុកឈូក ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីជួយសម្រាលការលំបាក និងស្តារជីវភាពរស់នៅក្រោយរងការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលខេត្តកំពតថាប្លង់ដីគឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតថាប្លង់ដីគឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ
អភិបាលខេត្តកំពតបានបញ្ជាក់ថា បណ្ណសំគាល់ម្ចាស់អចនវត្ថុ ឬបណ្ណកម្មសិទ្ធិដីធ្លី គឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីអាចប្រើប្រាស់ដីរបស់ខ្លួន ឲ្យអស់សក្តានុពល ក្នុងបំណងបង្កើនជីវភាព រក្សាលំនឹងផ្លូវ ភាពសុខដុមរមនា  បញ្ចប់បញ្ហាទំនាស់ដីធ្លី និងរួមចំណែកអភិវឌ្ឍ មូលដ្ឋានឲ្យកាន់តែប្រើសើរ។ ដូច្នេះពលរដ្ឋត្រូវប្រើប្រាស់ដី និងបណ្ណកម្មសិទ្ធិឲ្យមានតម្លៃបំផុត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ការរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាការរួមគ្នាការពារផលប្រយោជន៍និងសង្គមជាតិ
ព័ត៌មានក្នុងខេត្ត
ការរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាការរួមគ្នាការពារផលប្រយោជន៍និងសង្គមជាតិ
សិស្សានុសិស្ស និងយុវជនខេត្តកំពតលើកឡើងថា មានតែការរួមគ្នាផ្សព្វផ្សាយ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ អាចជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍បុគ្គល គ្រួសារ សង្គម សេដ្ឋកិច្ច សុខភាពសាធារណៈ និងស្ថិរភាពរបស់ប្រទេសជាតិ។ដូច្នេះមុននឹងចែករំលែកព័ត៌មាន ត្រូវមានភាពទទួលខុសត្រូវ និងនឹកដល់វិធាន “៣កុំ ១ការពារ” ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
ព័ត៌មានក្នុងខេត្ត
មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ខែ​មិថុនា​ឆ្នាំ​២០២៦​ មន្ទីរព័ត៌មានខេត្តកំពត បានបន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធាន បទ​ "ពង្រឹង​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ ដើម្បី​សុវត្ថិភាព​ព័ត៌មាន"​
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលនឹងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្នឱ្យទៅជាសង្គមជនបទស៊ីវីល័យ
ព័ត៌មានក្នុងខេត្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលនឹងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្នឱ្យទៅជាសង្គមជនបទស៊ីវីល័យ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧នេះ និងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្ននេះ ឱ្យទៅជាសង្គមជនបទស៊ីវីល័យតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការសាងសង់ និងជួសជុលថែទាំផ្លូវជនបទដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
ព័ត៌មានក្នុងខេត្ត
គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
កំពត៖ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពត ដែលធ្វើឱ្យខេត្តមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងទាក់ទាញការវិនិយោគកាន់តែច្រើន និងបានជំរុញឱ្យអាជ្ញាធរខេត្ត បន្តទាញយកសក្តានុពលដែលនៅសេសសល់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនាពេលអនាគត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋលេខាធិការក្រសួងព័ត៌មាន ណែនាំអ្នកគ្រប់គ្រងគេហទំព័រតាមមន្ទីររាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់លើ «រូបភាព» និង «ខ្លឹមសារ»
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងព័ត៌មាន ណែនាំអ្នកគ្រប់គ្រងគេហទំព័រតាមមន្ទីររាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់លើ «រូបភាព» និង «ខ្លឹមសារ»
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់ការណែនាំដោយផ្ទាល់ ដល់អ្នកគ្រប់គ្រងគេហទំព័រតាមបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើចំណុចសំខាន់ពីរ គឺរូបភាព និងខ្លឹមសារអត្ថបទ ដើម្បីបង្កើនភាពទាក់ទាញ និងមានប្រយោជន៍ដល់សាធារណជន។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» នៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រិតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
ព័ត៌មានក្នុងខេត្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា ក្រុងកំពតនឹងទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណម្ហូបអាហារដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំឯកសារបេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ» ដែលរៀបចំនៅសណ្ឋាគារ Castle Bayview ខេត្តកំពត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស
ព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos)T2608 ដែលគន្លងផ្លូវដើររបស់ព្យុះនេះស្របនឹងព្យុះទី៧ ឈ្មោះ មេខឡា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា​ តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ការកែសម្រួលនីតិវិធីក្រសួង-ស្ថាប័នជួយជំរុញសេវាច្រកចេញចូលតែមួយឱ្យកាន់តែមានប្រសិទ្ធភាព
ព័ត៌មានក្នុងខេត្ត
ការកែសម្រួលនីតិវិធីក្រសួង-ស្ថាប័នជួយជំរុញសេវាច្រកចេញចូលតែមួយឱ្យកាន់តែមានប្រសិទ្ធភាព
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានលើកឡើងថា ការចូលរួមពិនិត្យ និងកែសម្រួលបែបបទនីតិវិធីរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យសាមញ្ញ និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់តែលឿន តម្លាភាព និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ប្រេងសាំងចុះថ្លៃ ២៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតចុះថ្លៃ ៤៥០រៀលក្នុងមួយលីត្រ
សេចក្តីជូនដំណឹង
ប្រេងសាំងចុះថ្លៃ ២៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតចុះថ្លៃ ៤៥០រៀលក្នុងមួយលីត្រ
ប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ៤ ៣៥០រៀល/លីត្រ  (ចុះ ២៥០ រៀល) និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤ ២៥០រៀល/លីត្រ (ចុះ ៤៥០ រៀល) នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះផ្សាយនៅព្រឹកថ្ងៃទ២៣ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត