ព័ត៌មានក្នុងខេត្ត

ព្រះចៅអធិការវត្តអង្គអណ្ដូងព្រេង នាំយកទេយ្យទាន និងថវិកា ប្រគល់ជូនរដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដើម្បីជួយប្រជាពលរដ្ឋខ្វះខាត
ព័ត៌មានក្នុងខេត្ត
ព្រះចៅអធិការវត្តអង្គអណ្ដូងព្រេង នាំយកទេយ្យទាន និងថវិកា ប្រគល់ជូនរដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដើម្បីជួយប្រជាពលរដ្ឋខ្វះខាត
កំពត៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ព្រះអង្គគ្រូ ស្វាយ ធូ ព្រះចៅអធិការវត្តអង្គអណ្ដូងព្រេង ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ បាននាំយកទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យថវិកា មកប្រគល់ជូនរដ្ឋបាលសង្កាត់អណ្ដូងខ្មែរដោយផ្ទាល់ ដើម្បីចូលរួមជួយសម្រាលការខ្វះខាតជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រក្នុងមូលដ្ឋាន ជាពិសេសក្នុងអំឡុងរដូវវស្សានេះ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ
ព័ត៌មានក្នុងខេត្ត
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ
កំពត៖កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពត បានរៀបចំ «កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤» នៅសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៦ សំដៅជំរុញកិច្ចការរដ្ឋបាល និងការអភិវឌ្ឍក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការកៀរគរមតិ និងការសម្រេចចិត្តរួមពីគ្រប់ភាគីពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលស្រុកទឹកឈូ ជួបពិភាក្សាជាមួយវិនិយោគិនចិន លើការអភិវឌ្ឍវិស័យកសិកម្ម អប់រំ និងកីឡា
ព័ត៌មានក្នុងខេត្ត
អភិបាលស្រុកទឹកឈូ ជួបពិភាក្សាជាមួយវិនិយោគិនចិន លើការអភិវឌ្ឍវិស័យកសិកម្ម អប់រំ និងកីឡា
កំពត៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ បានអនុញ្ញាតឱ្យលោក LIN JIN SHENG ជនជាតិចិន ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាស្រុកទឹកឈូ ដើម្បីរៀបចំផែនការអភិវឌ្ឍស្រុកលើវិស័យកសិកម្ម អប់រំ និងកីឡា តាមរយៈជំនួបពិភាក្សាផ្ទាល់អំពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
វិស័យឯកជនជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល
ព័ត៌មានក្នុងខេត្ត
វិស័យឯកជនជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល
កំពត÷ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខសិស្សានុសិស្ស និងគ្រួសារខ្វះខាតផ្នែកជីវភាព ព្រមទាំងផ្តល់អំណោយជាសម្ភារៈសិក្សា ក៏ដូចជាគ្រឿងឧបភោគបរិភោគនៅសង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឯកជនបានអះអាងថា គ្រប់កាលៈទេសៈ វិស័យឯកជនតែងត្រៀមសហការជានិច្ចជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្ស។ មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា កិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលជាកត្តាដែលមិនអាចខ្វះបានក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង ៩ម៉ឺនកូនត្រូវបានព្រលែងក្នុងស្រះទន្លេនាម ស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជន៍សម្រាប់ពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង ៩ម៉ឺនកូនត្រូវបានព្រលែងក្នុងស្រះទន្លេនាម ស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជន៍សម្រាប់ពលរដ្ឋ
ដើម្បទុកជាប្រយោជន៍ដល់ពលរដ្ឋក្នុងភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ដែលប្រើប្រាស់ស្រះទឹកទន្លេនាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត រួមនឹងអាជ្ញាធរស្រុក ខេត្ត និងប្រជាពលរដ្ឋ បានព្រលែងកូនត្រី កូនបង្កង និងខ្យងប្រមាណជាង ៩ម៉ឺនកូនទៅក្នុងស្រះ ដើម្បីទុកបំរើផលប្រយោជន៍ពលរដ្ឋនាពេលខាងមុខ។ ស្រះទឹកទន្លេនាមនេះត្រូវបានស្តារឡើងវិញដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បន្ទាប់ពីមានការសំណូមពរពីព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីទាញយកទឹកមកប្រើប្រាស់។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សិស្សទី១២នៃវិទ្យាល័យហ៊ុនសែនព្រែកត្នោតក្រុងបូកគោប្រឡងជាប់បាក់ឌុប១០០% ២ឆ្នាំជាប់ៗគ្នា
ព័ត៌មានក្នុងខេត្ត
សិស្សទី១២នៃវិទ្យាល័យហ៊ុនសែនព្រែកត្នោតក្រុងបូកគោប្រឡងជាប់បាក់ឌុប១០០% ២ឆ្នាំជាប់ៗគ្នា
កំពត៖ សិស្សថ្នាក់ទី១២នៃសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០% និងមានសិស្សទិន្ទេសA ច្រើននាក់ ២ឆ្នាំជាប់ៗគ្នា។បើតាមការបញ្ជាក់របស់នាយកសាលាថា ឆ្នាំក្រោយសិស្សលោកនៅតែប្រឡងជាប់១០០% ហើយអាចមានសិស្សនិទ្ទេសល្អកើនឡើងផងដែរ ដោយសារសាលាមានផែនការ គោលការណ៍បង្រៀន និងតាមដានលទ្ធផលសិក្សារបស់សិស្សម្នាក់ៗយ៉ាងច្បាស់លាស់ ពិសេសការធ្វើតេស្តស្តង់ដា នៅមុនថ្ងៃប្រឡង។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អត្រាសិស្សប្រឡងជាប់បាក់ឌុបនៅខេត្តកំពតបន្តកើនឡើងជាងឆ្នាំមុន
ព័ត៌មានក្នុងខេត្ត
អត្រាសិស្សប្រឡងជាប់បាក់ឌុបនៅខេត្តកំពតបន្តកើនឡើងជាងឆ្នាំមុន
កំពត៖ សិស្សនុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពត សម័យប្រឡង១០ សីហា ២០២៦ បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានឃើញលទ្ធផលរបស់ខ្លួន និងមិត្តភក្តិ ល្អប្រសើរលើសការរំពឹងទុក។ ទោះបីសិស្សនិទ្ទេសA ថយចុះ២៦ក៏ពិត្តមែន ប៉ុន្តែអត្រាសិស្សជាប់ទូទាំងខេត្តមានការកើនឡើងខ្ពស់ជាងឆ្នាំមុន។ ពួកគេបានថ្លែងអំណរគុណដល់ មាតាបិតា លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ និងសូមលើកទឹកចិត្ត ដល់សិស្សដែលប្រឡងមិនទាន់ជាប់ សូមកុំបាក់ទឹកចិត្ត និងអស់សង្ឃឹម។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលខេត្តកំពតចុះពិនិត្យទីតាំងសាងសង់អគារបន្ថែមក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីពង្រីកសេវាថែទាំព្យាបាលជំងឺជូនពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតចុះពិនិត្យទីតាំងសាងសង់អគារបន្ថែមក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីពង្រីកសេវាថែទាំព្យាបាលជំងឺជូនពលរដ្ឋ
ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការមកទទួលសេវាព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដែលបច្ចុប្បន្នមានការគាំទ្រ ក៏ដូចជាកើនឡើងនូវការមកទទួលសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពតនឹងរៀបចំអគារពិនិត្យ និងសម្រាកព្យាបាលជំងឺមួយខ្នង ដែលមានបីជាន់ទាំងជាន់ផ្ទាល់ដី ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពត។ ការសាងសង់អគារបន្ថែមនេះ ដោយមើលឃើញពីការកើនឡើងពីការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សិស្សជាង ៦០នាក់ នៅខេត្តកំពត ទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប សម័យប្រឡងឆ្នាំ២០២៦
ព័ត៌មានក្នុងខេត្ត
សិស្សជាង ៦០នាក់ នៅខេត្តកំពត ទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប សម័យប្រឡងឆ្នាំ២០២៦
កំពត៖ ក្នុងខេត្តកំពតមានបេក្ខជនចំនួន ៦២នាក់ ទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់ពីលោក ខៀវ ធនវុឌ្ឍី ប្រធានស្តីទីនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ខណៈដែលអត្រាប្រឡងជាប់សរុបក្នុងខេត្តបានកើនឡើងរហូតដល់ ៩០.០១%។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កំពតទាក់ទាញភ្ញៀវជាង១៧ម៉ឺននាក់ក្នុងខែសីហាខណៈតំបន់ទេសចរណ៍និងសេវាស្នាក់នៅកាន់តែសម្បូរបែប
ព័ត៌មានក្នុងខេត្ត
កំពតទាក់ទាញភ្ញៀវជាង១៧ម៉ឺននាក់ក្នុងខែសីហាខណៈតំបន់ទេសចរណ៍និងសេវាស្នាក់នៅកាន់តែសម្បូរបែប
កំពត៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១៧ម៉ឺននាក់បានមកលេងកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពតក្នុងអំឡុងខែសីហា ឆ្នាំ២០២៦ កើនឡើងជាង២៦ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ កំណើននេះត្រូវបានមើលឃើញថា កំពតនៅតែមានភាពទាក់ទាញសម្រាប់ភ្ញៀវ ទោះបីជាស្ថិតក្នុងរដូវវស្សាក៏ដោយ ដោយសារមានតំបន់ទេសចរណ៍ចម្រុះ សេវាស្នាក់នៅស្អាត ស្ងប់ស្ងាត់ និងផលិតផលទេសចរណ៍ថ្មីៗកាន់តែច្រើន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរក្រុងកំពត ចុះអនុវត្តរុះរើសំណង់ដែលបិទផ្លូវសាធារណៈ នៅសង្កាត់កំពង់បាយ
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរក្រុងកំពត ចុះអនុវត្តរុះរើសំណង់ដែលបិទផ្លូវសាធារណៈ នៅសង្កាត់កំពង់បាយ
កំពត៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរក្រុងកំពត បានចុះអនុវត្តរុះរើសំណង់ដែលសាងសង់របងបិទផ្លូវសាធារណៈ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បន្ទាប់ពីរដ្ឋបាលក្រុងបានជូនដំណឹងជាបន្តបន្ទាប់ ប៉ុន្តែម្ចាស់សំណង់មិនបានចូលរួមដោះស្រាយតាមការណែនាំរបស់អាជ្ញាធរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សមិទ្ធផលផ្លូវបេតុងថ្មីចូលរួមចំណែកបង្កើនសោភ័ណភាពក្រុងកំពត និងជំរុញសក្តានុពលទេសចរណ៍
ព័ត៌មានក្នុងខេត្ត
សមិទ្ធផលផ្លូវបេតុងថ្មីចូលរួមចំណែកបង្កើនសោភ័ណភាពក្រុងកំពត និងជំរុញសក្តានុពលទេសចរណ៍
កំពត៖ អាជ្ញាធរ និងប្រជាពលរដ្ឋថា សមិទ្ធផលផ្លូវបេតុងអាមេថ្មីនៅសង្កាត់កំពង់បាយ និងសង្កាត់កំពង់កណ្ដាល ក្រុងកំពត មិនត្រឹមជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើតបរិយាកាសរស់នៅកាន់តែល្អ និងជួយបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ផ្លូវបេតុងអាមេជាច្រើនខ្សែកំពុងលើកកម្ពស់ភូមិឋានជីវភាពនិងគុណភាពរស់នៅរបស់ពលរដ្ឋស្រុកជុំគិរី
ព័ត៌មានក្នុងខេត្ត
ផ្លូវបេតុងអាមេជាច្រើនខ្សែកំពុងលើកកម្ពស់ភូមិឋានជីវភាពនិងគុណភាពរស់នៅរបស់ពលរដ្ឋស្រុកជុំគិរី
កំពត៖ ការអភិវឌ្ឍផ្លូវបេតុងអាមេជាច្រើនខ្សែរបស់មូលនិធិឃុំនានា នៃស្រុកជុំគិរី ខេត្តកំពត កំពុង ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងសេវាសាធារណៈនានា ខណៈសមិទ្ធផលទាំងនេះក៏បានរួមចំណែកលើកកម្ពស់ភូមិឋានស្អាត ជីវភាព និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទផងដែរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត