ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
កាកបាទក្រហមកម្ពុជាផ្តល់ជំនួយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៧១គ្រួសារនៅស្រុកបន្ទាយមាស
កំពត៖ គ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបន្ទាយមាស ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងគាំទ្រដល់ការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពតណែនាំអាណាព្យាបាលចូលរួមតាមដានការសិក្សា អត្តចរិត និងឥរិយាបថកូនចៅ
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានណែនាំឱ្យមាតាបិតា និងអាណាព្យាបាលបង្កើនការយកចិត្តទុកដាក់លើការសិក្សា អត្តចរិត សីលធម៌ និងឥរិយាបថរបស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងសហគមន៍ ដោយចាត់ទុកថា ការអប់រំមិនមែនជាការទទួលខុសត្រូវរបស់សាលារៀនតែមួយមុខទេ ប៉ុន្តែត្រូវការការចូលរួមជាប្រចាំពីគ្រួសារ ដើម្បីអភិវឌ្ឍកូនចៅឱ្យមានចំណេះដឹង ជំនាញ និងទំនួលខុសត្រូវ ពិសេសក្លាយជាមូលធនមនុស្សទៅថ្ងៃអនាគត។


ព័ត៌មានក្នុងខេត្ត
ក្រុមហ៊ុនទេសចរណ៍ថាកំពតជាខេត្តតំបន់ឆ្នេរដែលអភិវឌ្ឍលឿន និងទាក់ទាញភ្ញៀវច្រើនជាងគេបំផុត
កំពត៖ ម្ចាស់ក្រុមហ៊នទេសចរណ៍នៅរាជធានីភ្នំពេញបានបញ្ជាក់ថា ភ្ញៀវរបស់គាត់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ភាគច្រើនបំផុត មានគោលដៅមកដើរលេងកម្សាន្តនៅខេត្តកំពត ព្រោះខេត្តកំពតមានកន្លែងដើរលេងច្រើន អាហារឆ្ងាញ់ ផ្លូវស្រួល ពិសេសមិទ្ធផលទេសចរណ៍ល្អដាច់គេ និងសម្បទាទេសចរណ៍សំបូរបែប ដែលខេត្តដទៃគ្មាន។ តែយ៉ាងណាក៏ដោយ ភ្ញៀវទេសចរចង់ឲ្យឯកឧត្តមអភិបាលខេត្តជួយអភិវឌ្ឍទេសចរណ៍តាមបណ្តាស្រុកដែលមានសក្តានុពលឲ្យបានកាន់តែល្អ។


ព័ត៌មានក្នុងខេត្ត
ទូកហង្សចំនួន៤នឹងបង្ហាញខ្លួននៅតំបន់រមណីយដ្ឋានស្រះឈូកសម្រាប់ទេសចរជិះកម្សាន្ត
កំពត÷ មន្ត្រីជំនាញបានបញ្ជាក់ថា ទូកហង្ស២គ្រឿងក្នុងចំណោម៤គ្រឿងបានមកដល់រមណីយដ្ឋានស្រះឈូក ដើម្បីត្រៀមបម្រើភ្ញៀវជិតឆ្ងាយក្នុងការជិះលម្ហែកម្សាន្តលើផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃរមណីយដ្ឋានស្រះឈូកកណ្តាលក្រុងកំពត។ អាជ្ញាធរក្រុងកំពរំពឹងថា ក្រោយគម្រោងអនុវត្តចប់ តំបន់រមណីយដ្ឋានស្រះឈូកនេះ នឹងទាក់ទាញភ្ញៀវមកច្រើន មិនសុខពីអីពីសមិទ្ធផលមុនៗ ដូចជាសេះសមុទ្រ និងបាតដៃសុមង្គលទេ ។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជានុរាស្ត្រខេត្តកំពតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជានុរាស្ត្រ បានប្រារព្ធពិធីអបអរសាទរខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះពរជ័យសិរីមង្គលថ្វាយព្រះអង្គ សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរជានិរន្តរ៍។


ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតបន្តចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ជាង ៣ពាន់ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣ ក្នុងស្រុកកំពង់ត្រាច
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ដែលមានភូមិកំពង់ត្រាចទី១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត), ភូមិអូរស្លែង ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង និង ភូមិអង្គរជ័យទី២ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្ត ឧទុម្ពរ កំពង់ត្រាច។


ព័ត៌មានក្នុងខេត្ត
មន្ត្រីជំនាញលើកទឹកចិត្តឱ្យរួមគ្នាបង្កើនការអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅមូលដ្ឋាន
កំពត៖ មន្ត្រីជំនាញបានលើកទឹកចិត្តឱ្យមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើនការអប់រំ ផ្សព្វផ្សាយ និងចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ដោយចាត់ទុកការបង្ការមុនពេលបញ្ហាកើតឡើង ជាកត្តាសំខាន់ក្នុងការកាត់បន្ថយបទល្មើស និងការពារសុវត្ថិភាពសង្គម ដោយមិនពឹងផ្អែកលើការបង្ក្រាបក្រោយពេលបទល្មើសកើតឡើងនោះទេ។


ព័ត៌មានក្នុងខេត្ត
បាតដៃសុភមង្គលទាក់ទាញទេសចរកាន់តែច្រើននៅថ្ងៃចុងសប្តាហ៍
រូបសំណាកបាតដៃសុភមង្គលដែលជាសមិទ្ធផលទេសចរណ៍ឯក បាននិងកំពុងបន្ថែមនូវសោភ័ណភាព និងបទពិសោធន៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរមកលេងខេត្តកំពត។ ហើយចាប់តាំងពីបើកឲ្យឡើងថតរូបកម្សាន្តនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះ ភ្ញៀវមកលេងកាន់តែច្រើន ពិសេសថ្ងៃចុងសប្តាហ៍។ ទេសចរ និងពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីនេះ ព្រោះវាមិនត្រឹមតែបន្ថែមភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនមុខរបរ និងប្រាក់ចំណូលដល់ពលរដ្ឋផងដែរ។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន បន្តចែករបបឧបត្ថម្ភ និងអង្ករជូនប្រជាពលរដ្ឋនៅសាលាខេត្តកំពត
កំពត៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបន្តផ្តល់របបឧបត្ថម្ភជាថវិកាព្រមទាំងអង្ករប្រចាំខែ ជូនដល់ប្រជាពលរដ្ឋនៅសាលាខេត្តកំពត ដើម្បីចូលរួមសម្រាលបន្ទុក និងទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។


ព័ត៌មានក្នុងខេត្ត
មន្ទីរធនធានទឹក ខេត្តកំពត ជូនដំណឹងពីការឈានចូលដំណាក់កាលរដូវរំហើយ និងការប្រែប្រួលអាកាសធាតុនៅតំបន់មាត់សមុទ្រ
កំពត៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញលិខិតជូនដំណឹងស្ដីពីការឈានចូលដល់ដំណាក់កាលរដូវរំហើយ និងការប្រែប្រួលស្ថានភាពអាកាសធាតុនៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានអំពាវនាវដល់ប្រជានេសាទ អ្នកធ្វើដំណើរតាមផ្លូវទឹក និងប្រតិបត្តិករទេសចរណ៍សមុទ្រទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។


ព័ត៌មានក្នុងខេត្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលលើកទឹកចិត្តអាជ្ញាធរនិងមន្ត្រីជំនាញឲ្យបន្តលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
កំពត៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ចជាតិ គឺផ្តើមចេញពីការពង្រឹងសេដ្ឋកិច្ចនៅមូលដ្ឋានជាមុនសិន។ ហើយដើម្បីឲ្យសេដ្ឋកិច្ចមូលដ្ឋានរឹងមាំ គឺផ្តើមចេញពីការដឹកនាំរបស់អាជ្ញាធរខេត្ត ក្រុងស្រុក មន្ត្រីជំនាញ លើវិស័យសំខាន់ៗ ដូចជាវិស័យផែនការវិនិយោគ វិស័យអប់រំ សុខាភិបាល ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដោយបង្កើនប្រសិទ្ធភាព គុណភាព និងបង្កើតឱកាសការងារ ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន។


ព័ត៌មានក្នុងខេត្ត
ឯ.ឧ ហ៊ុន ម៉ានី៖ ជំរឿនមិនមែនជាការសើរើឯកសារចាស់ៗដើម្បីមានចំណាត់ការដាក់ពិន័យណាមួយទេ
កំពត៖ ជំរឿនមិនមែនជាការស្វែងរកកំហុស ជាការរើសអើង ឬជាការសើរើឯកសារចាស់ៗដើម្បីមានចំណាត់ការដាក់ពិន័យជាទណ្ឌកម្មណាមួយឡើយ តែជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីដោយពិនិត្យផ្ទៀងផ្ទាត់វត្តមាននៅតាមអង្គភាពនីមួយៗដើម្បីរៀបចំផែនការ និងសមាសភាពក្នុងការពង្រាយមន្ត្រីបម្រើការងារឲ្យចំគោលដៅតាមរយៈការត្រួតពិនិត្យជាក់ស្តែង។ នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានស្ថិតនៅក្នុងខេត្តភូមិភាគនិរតី កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពតណែនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក យកចិត្តទុកដាក់លើបញ្ជីវត្តមានរបស់មន្ត្រី
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឱ្យពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជីវត្តមានរបស់មន្ត្រីឱ្យបានម៉ឺងម៉ាត់ ស្របតាមបទប្បញ្ញត្តិជាធរមាន។ ការណែនាំនេះធ្វើឡើងស្របពេលក្រសួងមុខងារសាធារណៈចាប់ផ្តើមចុះពិនិត្យ តាមដាន ជំរុញ និងវាយតម្លៃលើការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីពាក់ព័ន្ធនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងវិន័យការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

