ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតប្រកាសនៅតែផ្តល់រង្វាន់ម៉ូតូ ១គ្រឿងដល់សិស្សដែលប្រឡងបាននិទ្ទេស A
កំពត៖ អភិបាលខេត្តបានផ្តល់កម្លាំងចិត្តដល់បេក្ខជនក្នុងខេត្តកំពតទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួនដែលបានសិក្សារយៈពេល១២ឆ្នាំកន្លងមកនេះ ដើម្បីប្រឡងជាប់ហើយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដែលនេះគឺជាការតបស្នងសងគុណដល់ឪពុកម្តាយ ក៏ដូចជាចូលរួមអភិវឌ្ឍជាតិមាតុភូមិ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ បេក្ខជនដែលប្រឡងជាប់បាននិទ្ទេស A នៅតែទទួលបានរង្វាន់ម៉ូតូមួយគ្រឿងដដែល ខណៈឆ្នាំមុនខេត្តមានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៨៨នាក់។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តបេក្ខជនប្រឡងឲ្យតាំងស្មារតីប្រឹងប្រែងបញ្ចេញសមត្ថភាពឲ្យអស់
កំពត៖ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានណែនាំដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុប ឲ្យខិតខំប្រឹងប្រែងតាំងស្មារតី កុំភិតភ័យ ហើយត្រូវផ្តោតអារម្មណ៍ឲ្យមូល ដើម្បីអាចបញ្ចេញសមត្ថភាពរបស់ខ្លួនឲ្យអស់ នៅក្នុងការប្រឡងរយៈពេលពីរថ្ងៃនេះ និងឈានទៅទទួលបានលទ្ធផលល្អ អាចបន្តជីវិតសិក្សានៅថ្នាក់ឧត្តម។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប និងឧបត្ថម្ភអាហារថ្ងៃត្រង់ឥតគិតថ្លៃជូនបេក្ខជនបាក់ឌុប
កំពត៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមដោយផ្ទាល់ ជាអធិបតីភាពក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងក្រុងកំពត។


ព័ត៌មានក្នុងខេត្ត
វិស័យអប់រំនៅស្រុកអង្គរជ័យ មានការអភិវឌ្ឍ រីកចម្រើនខ្លាំង តាមរយៈការកសាងអគារសិក្សា និងបំពាក់សម្ភារទាន់សម័យ
កំពត៖ បច្ចុប្បន្ននេះ វិស័យអប់រំនៅក្នុងស្រុកអង្គរជ័យ បាននិងកំពុងអភិវឌ្ឍ រីចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការរីកដុះដាលនៃអគារសិក្សា និងបំពាក់សម្ភារបរិក្ខារទំនើបៗ។ ការផ្លាស់ប្តូរមុខមាត់ជាវិជ្ជមាននេះ មិនត្រឹមតែជាមោទនភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សី ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ។


ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពត អញ្ជើញសួរសុខទុក្ខមន្ត្រីសុខាភិបាល និងឧបត្ថម្ភកែលម្អហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាពអង្គភ្នំតូច
កំពត៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងបុគ្គលិកសុខាភិបាល ដោយផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច ស្ថិតក្នុងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ដើម្បីពិនិត្យស្ថានភាពទូទៅ និងបានជួយឧបត្ថម្ភរៀបចំចាក់សាបនៅបរិវេណខាងមុខមណ្ឌលសុខភាព។


ព័ត៌មានក្នុងខេត្ត
អ្នកតំណាងរាស្ត្រមណ្ឌលកំពតលើកទឹកចិត្តសិស្សថ្នាក់ទី១២ឱ្យត្រៀមខ្លួនបញ្ចេញសមត្ថភាពឱ្យអស់នៅថ្ងៃប្រឡង
កំពត៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២នៅខេត្តកំពត ទាំងអស់ ឱ្យត្រៀមខ្លួនឱ្យបានល្អទាំងមុនពេលប្រឡង និងក្នុងពេលប្រឡងបាក់ឌុបនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ គឺធ្វើយ៉ាងត្រូវបញ្ចេញសមត្ថភាពឱ្យអស់ក្នុងថ្ងៃប្រឡង និងកុំមានការភ័យខ្លាច ដើម្បីទទួលបានលទ្ធផលល្អ និងអាចបន្តការសិក្សានៅមហាវិទ្យាល័យតាមជំនាញដែលខ្លួនស្រឡាញ់។


ព័ត៌មានក្នុងខេត្ត
មន្ទីរបរិស្ថានខេត្តកំពត ជូនដំណឹងពីស្ថានភាពគុណភាពខ្យល់ «ល្អណាស់» នៅថ្ងៃទី៧ ខែសីហា
កំពត៖ មន្ទីរបរិស្ថានខេត្តកំពត បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ថាស្ថិតក្នុងកម្រិត «ល្អណាស់» ដោយសារកំហាប់ភាគល្អិតនិចលធ្លាក់ចុះមកត្រឹម ៨.០៥ µg/m³ ដែលជាកម្រិតសុវត្ថិភាពខ្ពស់ និងជួយគាំពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទឹកឈូ ចូលរួមក្នុងពិធីបិទឆ្នាំសិក្សា និងប្រគល់បណ្ណសរសើរជូនគ្រូ និងសិស្សពូកែ
កំពត៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទឹកឈូ បានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីបិទឆ្នាំសិក្សា និងប្រគល់បណ្ណសរសើរជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃល្អ និងអបអរសាទរចំពោះការខិតខំប្រឹងប្រែងសិក្សារបស់សិស្សានុសិស្សពេញមួយឆ្នាំសិក្សាកន្លងមក។


ព័ត៌មានក្នុងខេត្ត
មន្ទីរទេសចរណ៍ខេត្តកំពត ចុះផ្សព្វផ្សាយសេចក្តីណែនាំដល់អាជីវកម្ម ១៨៥ កន្លែង កុំឱ្យឡើងថ្លៃសេវា ក្នុងសម័យប្រឡងបាក់ឌុប
កំពត៖ មន្ទីរទេសចរណ៍ខេត្តកំពត បានចុះផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរក្សាតម្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ដល់ប្រតិបត្តិករទេសចរណ៍សរុបចំនួន ១៨៥ កន្លែង នៅក្នុងខេត្តកំពត តាមរយៈការចុះផ្ទាល់ និងប្រព័ន្ធតេឡេក្រាម ដើម្បីទប់ស្កាត់ការឡើងថ្លៃហួសហេតុ និងសម្រួលដល់ការស្នាក់នៅរបស់បេក្ខជន ព្រមទាំងអាណាព្យាបាល ក្នុងកំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។


ព័ត៌មានក្នុងខេត្ត
អាជ្ញាធរសង្កាត់អណ្ដូងខ្មែរ ចុះសួរសុខទុក្ខ និងនាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ ២គ្រួសារ
កំពត៖ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដោយនាំយកអំណោយ និងថវិកាទៅប្រគល់ជូន ដល់គ្រួសារសពប្រជាពលរដ្ឋចំនួន ២ គ្រួសារ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ តាមរយៈការចុះផ្ទាល់ដល់ទីលំនៅដ្ឋាននៃគ្រួសារសព នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នេះ។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នជួបសំណេះសំណាលសិស្សថ្នាក់ទី១២នៅខេត្តកំពតមុនការប្រឡងបាក់ឌុប
កំពត៖ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យនានា ៤ស្រុក ស្រុកឈូក ស្រុកដងទង់ ស្រុកជុំគីរី និងអង្គរជ័យ ដែលត្រូវត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ។


ព័ត៌មានក្នុងខេត្ត
រដ្ឋបាលក្រុងកំពត ស្នើឱ្យអាជីវកម្មថតចម្លងឯកសារផ្អាកសកម្មភាព ៣ថ្ងៃ ក្នុងអំឡុងពេលប្រឡងបាក់ឌុប
កំពត៖ រដ្ឋបាលក្រុងកំពត បានចេញសេចក្តីជូនដំណឹងស្នើសុំឱ្យម្ចាស់អាជីវកម្មថតចម្លងឯកសារគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុង ផ្អាកការធ្វើអាជីវកម្មបណ្ដោះអាសន្ន នៅតាមទីតាំងអាជីវកម្មក្នុងក្រុងកំពត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណង ចូលរួមចំណែករៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខ ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ អំពាវនាវឱ្យអាជីវករទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។


ព័ត៌មានក្នុងខេត្ត
ក្រុមអ្នកផលិតអំបិលស្រុកទឹកឈូ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋបាលខេត្តកំពត ដើម្បីសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជន
កំពត៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមអ្នកផលិតអំបិលអាស្រ័យផល នៅមណ្ឌលបឹងរូងទី១ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ដើម្បីពិភាក្សាអំពីផែនការរៀបចំដីសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពត ដោយនៅក្នុងជំនួបនោះ ក្រុមអ្នកផលិតអំបិលបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋបាលខេត្តប្រកបដោយស្មារតីសប្បុរសធម៌។

