ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តកំពតថាប្លង់ដីគឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតថាប្លង់ដីគឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ
អភិបាលខេត្តកំពតបានបញ្ជាក់ថា បណ្ណសំគាល់ម្ចាស់អចនវត្ថុ ឬបណ្ណកម្មសិទ្ធិដីធ្លី គឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីអាចប្រើប្រាស់ដីរបស់ខ្លួន ឲ្យអស់សក្តានុពល ក្នុងបំណងបង្កើនជីវភាព រក្សាលំនឹងផ្លូវ ភាពសុខដុមរមនា  បញ្ចប់បញ្ហាទំនាស់ដីធ្លី និងរួមចំណែកអភិវឌ្ឍ មូលដ្ឋានឲ្យកាន់តែប្រើសើរ។ ដូច្នេះពលរដ្ឋត្រូវប្រើប្រាស់ដី និងបណ្ណកម្មសិទ្ធិឲ្យមានតម្លៃបំផុត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ការរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាការរួមគ្នាការពារផលប្រយោជន៍និងសង្គមជាតិ
ព័ត៌មានក្នុងខេត្ត
ការរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាការរួមគ្នាការពារផលប្រយោជន៍និងសង្គមជាតិ
សិស្សានុសិស្ស និងយុវជនខេត្តកំពតលើកឡើងថា មានតែការរួមគ្នាផ្សព្វផ្សាយ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ អាចជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍បុគ្គល គ្រួសារ សង្គម សេដ្ឋកិច្ច សុខភាពសាធារណៈ និងស្ថិរភាពរបស់ប្រទេសជាតិ។ដូច្នេះមុននឹងចែករំលែកព័ត៌មាន ត្រូវមានភាពទទួលខុសត្រូវ និងនឹកដល់វិធាន “៣កុំ ១ការពារ” ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
ព័ត៌មានក្នុងខេត្ត
មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ខែ​មិថុនា​ឆ្នាំ​២០២៦​ មន្ទីរព័ត៌មានខេត្តកំពត បានបន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធាន បទ​ "ពង្រឹង​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ ដើម្បី​សុវត្ថិភាព​ព័ត៌មាន"​
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលនឹងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្នឱ្យទៅជាសង្គមជនបទស៊ីវីល័យ
ព័ត៌មានក្នុងខេត្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលនឹងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្នឱ្យទៅជាសង្គមជនបទស៊ីវីល័យ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧នេះ និងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្ននេះ ឱ្យទៅជាសង្គមជនបទស៊ីវីល័យតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការសាងសង់ និងជួសជុលថែទាំផ្លូវជនបទដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
ព័ត៌មានក្នុងខេត្ត
គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
កំពត៖ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពត ដែលធ្វើឱ្យខេត្តមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងទាក់ទាញការវិនិយោគកាន់តែច្រើន និងបានជំរុញឱ្យអាជ្ញាធរខេត្ត បន្តទាញយកសក្តានុពលដែលនៅសេសសល់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនាពេលអនាគត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
ព័ត៌មានក្នុងខេត្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា ក្រុងកំពតនឹងទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណម្ហូបអាហារដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំឯកសារបេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ» ដែលរៀបចំនៅសណ្ឋាគារ Castle Bayview ខេត្តកំពត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ការកែសម្រួលនីតិវិធីក្រសួង-ស្ថាប័នជួយជំរុញសេវាច្រកចេញចូលតែមួយឱ្យកាន់តែមានប្រសិទ្ធភាព
ព័ត៌មានក្នុងខេត្ត
ការកែសម្រួលនីតិវិធីក្រសួង-ស្ថាប័នជួយជំរុញសេវាច្រកចេញចូលតែមួយឱ្យកាន់តែមានប្រសិទ្ធភាព
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានលើកឡើងថា ការចូលរួមពិនិត្យ និងកែសម្រួលបែបបទនីតិវិធីរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យសាមញ្ញ និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់តែលឿន តម្លាភាព និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត ចុះពិនិត្យ និងជំរុញសមាជិកចលនា «ភូមិមួយផលិតផលមួយ» នៅកសិដ្ឋានចិញ្ចឹមសត្វក្រួច ក្នុងក្រុងកំពត
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត ចុះពិនិត្យ និងជំរុញសមាជិកចលនា «ភូមិមួយផលិតផលមួយ» នៅកសិដ្ឋានចិញ្ចឹមសត្វក្រួច ក្នុងក្រុងកំពត
អភិបាលរងខេត្តកំពត ចុះពិនិត្យ និងជំរុញសមាជិកចលនា «ភូមិមួយផលិតផលមួយ» នៅកសិដ្ឋានចិញ្ចឹមសត្វក្រួច ក្នុងក្រុងកំពត ​សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង៖ ​ស្វែងយល់ពីវឌ្ឍនភាព៖ តាមដានខ្សែសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ទីផ្សារ និងបញ្ហាប្រឈមនានារបស់សមាជិកក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៤គ្រួសារក្នុងស្រុក​បន្ទាយមាសទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៤គ្រួសារក្នុងស្រុក​បន្ទាយមាសទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែ មិថុនា ឆ្នាំ២០២៦ នេះលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរដោយ  លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងមន្ត្រីអនុសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ចំនួន ៧៤គ្រួសារ រស់នៅក្នុងស្រុក​បន្ទាយមាស ខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ត្រីជំនាញនិងអាជ្ញាធរក្រុងបូកគោអះអាងថាពុះមានការនាំចូលទំនិញថៃតាមកំពង់ផែក្នុងខេត្តកំពតទេ
ព័ត៌មានក្នុងខេត្ត
មន្ត្រីជំនាញនិងអាជ្ញាធរក្រុងបូកគោអះអាងថាពុះមានការនាំចូលទំនិញថៃតាមកំពង់ផែក្នុងខេត្តកំពតទេ
កំពត៖ មន្ត្រីជំនាញ និងអាជ្ញាធរក្រុងបូកគោ ខេត្តកំពត បានអះអាងថា មិនមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញពីប្រទេសថៃដែលស្ថិតក្នុងបម្រាមរបស់រាជរដ្ឋាភិបាល តាមកំពង់ផែនានាក្នុងភូមិសាស្ត្រខេត្តកំពតនោះទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តត្រួតពិនិត្យ និងតាមដានយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសពាណិជ្ជកម្មគ្រប់ប្រភេទ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យហ៊ុនសែនបរិវាស
ព័ត៌មានក្នុងខេត្ត
សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យហ៊ុនសែនបរិវាស
កំពត៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ មុយ វិរ័ត្ន ប្រធានប្រតិបត្តិ សាខាសមាគមនារីខេត្ត តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយតម្រង់ទិស ក្រោមប្រធានបទ «កំណត់គោលដៅសិក្សា និងអាជីពការងារ» ជូនដល់យុវតីជាសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុនសែនបរិវាស ស្រុកបន្ទាយមាស ខេត្តកំពត។ នេះបើយោងតាមការផ្សព្វផ្សាយដោយផេកផ្លូវការ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រូបសំណាកបាតដៃ លេចរូបរាងជិតពេញលេញ អមដោយទេសភាពដ៏ទាក់ទាញនាពេលថ្ងៃហៀបលិច
ព័ត៌មានក្នុងខេត្ត
រូបសំណាកបាតដៃ លេចរូបរាងជិតពេញលេញ អមដោយទេសភាពដ៏ទាក់ទាញនាពេលថ្ងៃហៀបលិច
កំពត៖ រូបសំណាកបាតដៃ ដែលជាផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញមួយក្នុងខេត្តកំពត បានលេចចេញជារូបរាងជិតពេញលេញហើយ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។ រូបសំណាកដ៏ធំនេះ ត្រូវបានសាងសង់ឡើងនៅលើឆ្នេរខ្សាច់ព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត អមដោយទេសភាពដ៏ស្រស់ស្អាតនាពេលថ្ងៃហៀបលិច ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យទូកមាស
ព័ត៌មានក្នុងខេត្ត
សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យទូកមាស
កំពត៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហួត រី អនុប្រធានប្រតិបត្តិ សាខាសមាគមនារីខេត្ត តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយតម្រង់ទិស ក្រោមប្រធានបទ «កំណត់គោលដៅសិក្សា និងអាជីពការងារ» ជូនដល់យុវតីជាសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ ដែលរៀបចំឡើងនៅវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ នេះបើយោងតាមការផ្សព្វផ្សាយដោយផេកផ្លូវការ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត