ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តកំពតប្រាប់ពលរដ្ឋត្រូវប្រើប្រាស់សក្តានុពលដីធ្លីឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍន៍សង្គម
ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតប្រាប់ពលរដ្ឋត្រូវប្រើប្រាស់សក្តានុពលដីធ្លីឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍន៍សង្គម
កំពត៖ ការផ្តល់បណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បន្តរហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឱ្យពលរដ្ឋទទួលបានសិទ្ធស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីរបស់ខ្លួន ពិសេសដើម្បីឈានដល់បញ្ចប់វិវាទដីធ្លីទាំងស្រុង។ អភិបាលខេត្តកំពត បានប្រាប់ពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធដីធ្លី ត្រូវចេះយកទៅប្រើប្រាស់ឱ្យចំគោលដៅដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឆ្នាំ២០២៦ សង្កាត់កំពង់បាយ ទទួលបានសមិទ្ធផលផ្លូវបេតុងអាមេ ៣ ខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ
ព័ត៌មានក្នុងខេត្ត
ឆ្នាំ២០២៦ សង្កាត់កំពង់បាយ ទទួលបានសមិទ្ធផលផ្លូវបេតុងអាមេ ៣ ខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ
កំពត៖ នៅក្នុងឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី គឺផ្លូវបេតុងអាមេចំនួន ៣ ខ្សែ ប្រវែងសរុប ៣៩៥ ម៉ែត្រ ដែលត្រូវបានសាងសង់រួចរាល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងរហ័សទាន់ចិត្ត ជាពិសេសក្នុងរដូវវស្សា ព្រមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋភូមិធ្មា ឃុំច្រេស៖ ផ្លូវបេតុងអាមេថ្មីជួយផ្លាស់ប្តូរការធ្វើដំណើរ និងលើកកម្ពស់ជីវភាព
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋភូមិធ្មា ឃុំច្រេស៖ ផ្លូវបេតុងអាមេថ្មីជួយផ្លាស់ប្តូរការធ្វើដំណើរ និងលើកកម្ពស់ជីវភាព
កំពត៖ ប្រជាពលរដ្ឋរស់នៅភូមិធ្មា ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានសម្តែងក្តីរីករាយ និងអំណរគុណចំពោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់សាងសង់ផ្លូវបេតុងអាមេថ្មីប្រវែង ៧០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយសារកាលពីមុនមក ការធ្វើដំណើរតាមផ្លូវនេះ មានការលំបាក ជាពិសេសនៅរដូវវស្សា ខណៈប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម និងត្រូវការដឹកជញ្ជូនកសិផលពីតំបន់ផលិតកម្មទៅកាន់ទីផ្សារ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន ចាត់ចែងផ្តល់អង្ករជូនគ្រួសារប្រជានេសាទ ៦០គ្រួសារ
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ចាត់ចែងផ្តល់អង្ករជូនគ្រួសារប្រជានេសាទ ៦០គ្រួសារ
កំពត៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចាត់ចែងផ្តល់ជូនអង្ករដល់គ្រួសារប្រជានេសាទប្រមាណ ៦០ គ្រួសារ នៅក្នុងខេត្តកំពត ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅចំពោះមុខ ដោយសារតែស្ថានភាពអាកាសធាតុមិនអំណោយផល មានរលកខ្យល់ខ្លាំង បង្កជាឧបសគ្គមិនអាចឱ្យពួកគាត់ចេញទៅនេសាទបាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កសិករស្រុកអង្គរជ័យ បោះជំហានឆ្ពោះទៅរក «កសិកម្មដែលប្រើគ្រឿងយន្តទំនើប»
ព័ត៌មានក្នុងខេត្ត
កសិករស្រុកអង្គរជ័យ បោះជំហានឆ្ពោះទៅរក «កសិកម្មដែលប្រើគ្រឿងយន្តទំនើប»
កំពត៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករនៅស្រុកអង្គរជ័យ បានផ្លាស់ប្តូរទម្លាប់ធ្វើស្រែពីការប្រើប្រាស់កម្លាំងបាយ និងសត្វពាហនៈ មកជាការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើបៗ តាមរយៈការជួល ឬទិញដោយខ្លួនឯង ដើម្បីជួយធ្វើស្រែឱ្យបានលឿន កាត់បន្ថយកម្លាំង និងបង្កើនទិន្នផល។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ការិយាល័យច្រកចេញចូលតែមួយ ជួយពន្លឿនសេវាកាន់តែរហ័សមិនស្មុគស្មាញជូនពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
ការិយាល័យច្រកចេញចូលតែមួយ ជួយពន្លឿនសេវាកាន់តែរហ័សមិនស្មុគស្មាញជូនពលរដ្ឋ
ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាចបានលើកឡើងថា ការបង្កើតយន្តការច្រកចេញចូលតែមួយនៅថ្នាក់ស្រុក ជាការបង្ខិតសេវាកាន់តែកៀកកិត ងាយស្រួល លឿនរហ័ស មិនស្មុគស្មាញ ដោយការស្នើសុំ និងមកទទួលសេវានូវហ្នឹងកន្លែងតែមួយ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ការិយាល័យប្រជាពលរដ្ឋខេត្តកំពត ចុះបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ានៅតាមស្រុកគោលដៅចំនួន ៦
ព័ត៌មានក្នុងខេត្ត
ការិយាល័យប្រជាពលរដ្ឋខេត្តកំពត ចុះបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ានៅតាមស្រុកគោលដៅចំនួន ៦
កំពត៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យប្រជាពលរដ្ឋខេត្តកំពត បានចុះបំពេញបេសកកម្មបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ានៅតាមបណ្តាស្រុកគោលដៅចំនួន ៦ ក្នុងខេត្តកំពត ស្របតាមប្រតិទិនការងារប្រចាំខែ ដើម្បីត្រួតពិនិត្យ រៀបចំ និងប្រមូលរាល់សំណើ បណ្តឹង ឬការបញ្ចេញមតិនានារបស់ប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យជាក់ស្តែងនៅតាមទីតាំងប្រអប់សំបុត្រនីមួយៗ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរស្រុកកំពង់ត្រាចនឹងខិតខំលើកកម្ពស់គុណភាពផ្លូវលំទៅជាផ្លូវបេតុងទាំងអស់
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរស្រុកកំពង់ត្រាចនឹងខិតខំលើកកម្ពស់គុណភាពផ្លូវលំទៅជាផ្លូវបេតុងទាំងអស់
កំពត៖ អាជ្ញាធរស្រុកំពង់ត្រាច បានបញ្ជាក់ថានៅទូទាំងស្រុកកំពុងត្រាចមានផ្លូវក្នុងភូមិចំនួន ៣៩០ខ្សែ ប្រវែង ៦៦០២៦៣ម៉ែត្រ ក្នុងនោះមានផ្លូវបេតុង៣៣ខ្សែ ប្រវែង២៧៥៤០ម៉ែត្រ ហើយដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត គ្រប់ឃុំលែងសាងសង់ផ្លូវក្រាលក្រួសក្រហមទៀតហើយ គឺនឹងខិតខំលើកកម្ពស់គុណភាពផ្លូវលំក្រាលក្រួស ឲ្យទៅជាផ្លូវបេតុងអាមេទាំងអស់នៅទូទាំងស្រុក។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ស្រុកកំពង់ត្រាចមានរមណីយដ្ឋានទាក់ទាញ៦កន្លែងដែលបាន និងកំពុងជួយលើកម្ពស់ជីវភាពពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
ស្រុកកំពង់ត្រាចមានរមណីយដ្ឋានទាក់ទាញ៦កន្លែងដែលបាន និងកំពុងជួយលើកម្ពស់ជីវភាពពលរដ្ឋ
កំពត៖ អាជ្ញាធរស្រុកកំពង់ត្រាចបានបញ្ជាក់ថា ទេសចរណ៍ជាវិស័យលេចធ្លោមួយរបស់ស្រុកកំពង់ត្រាច។ បច្ចុប្បន្នស្រុកមានតំបន់រមណីយដ្ឋានទាក់ទាញចំនួន៦កន្លែង ដែលបានដើរតួយ៉ាងសំខាន់ ក្នុងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចសង្គម។ រមណីយដ្ឋានទាំង៦មាន៖រមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច រមណីយដ្ឋានភ្នំទឹកធំ តំបន់ការពារទេសភាពបឹងអន្លង់ព្រីង តំបន់ទេសចរណ៍ភ្នំដំរី តំបន់ឆ្នេរសមុទ្រ និងសហគមន៍ម្រេចកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំក្រសួងជំរុញឲ្យរួមគ្នាពង្រីកសេវាទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាពនិរន្តរភាពនិងតម្លៃសមរម្យ
ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំក្រសួងជំរុញឲ្យរួមគ្នាពង្រីកសេវាទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាពនិរន្តរភាពនិងតម្លៃសមរម្យ
កំពត៖ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់គុណភាពសេវា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចកំពុងខិតខំពង្រឹងសេវាសង្គ្រោះបន្ទាន់ និងវះកាត់អោយកាន់តែប្រសើរ
ព័ត៌មានក្នុងខេត្ត
មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចកំពុងខិតខំពង្រឹងសេវាសង្គ្រោះបន្ទាន់ និងវះកាត់អោយកាន់តែប្រសើរ
កំពត៖ មន្ត្រីជំនាញបានបញ្ជាក់ថា ដើម្បីឆ្លើយតបសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ អាចមកទទួលសេវាព្យាបាលបាននៅជិតផ្ទះ កាត់បន្ថយការចំណាយ និងហានីភ័យ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចបាន និងកំពុងខិតខំពង្រឹងការផ្ដល់សេវាសំខាន់ៗចំនួន២បន្ថែម គឺសេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ ឲ្យកាន់តែល្អប្រសើរជាងមុន ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំឲ្យរួមគ្នាបអនុវត្ត និងបង្កើនការងារថែទាំសុខភាពបឋម
ព័ត៌មានក្នុងខេត្ត
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំឲ្យរួមគ្នាបអនុវត្ត និងបង្កើនការងារថែទាំសុខភាពបឋម
កំពត៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ឱ្យរួមគ្នារៀបចំផែនការ និងបង្កើនការងារថែទាំសុខភាពបឋម ជាពិសេសការអប់រំ និងផ្សព្វផ្សាយសារសុខភាពសំខាន់ៗ ដើម្បីបង្ការជំងឺ កាត់បន្ថយហានិភ័យ ការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋ និងអាជ្ញាធរឃុំស្រែក្នុង សម្ដែងក្តីរីករាយចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែក្នុងឆ្នាំ២០២៦
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋ និងអាជ្ញាធរឃុំស្រែក្នុង សម្ដែងក្តីរីករាយចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែក្នុងឆ្នាំ២០២៦
កំពត៖ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានសម្ដែងក្តីសប្បាយរីករាយ និងអំណរគុណចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ស្ថិនក្នុងភូមិព្រៃយ៉ាត់ ដែលជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ សម្រាប់បម្រើផលប្រយោជន៍ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មីនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព ជាពិសេសក្នុងរដូវវស្សា ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងទីប្រជុំជនផងដែរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត