ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតណែនាំមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានឱ្យលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជន
អភិបាលខេត្តកំពតបានណែនាំដល់លេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ជីវភាពរស់នៅ សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តជន និងគ្រួសាររបស់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងផ្តល់ការគាំទ្រឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅ។


ព័ត៌មានក្នុងខេត្ត
ឆមាសទី១ ឆ្នាំ២០២៦ ខេត្តកំពតប្រមូលផលនេសាទបានប្រមាណជាង ១ម៉ឺនតោន
កំពត៖ មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពតបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការប្រមូលផលនេសាទទឹកសាប និងសមុទ្របានសរុបចំនួន ១០,៣៨៥តោន ខណៈផលវារីវប្បកម្មសរុបប្រមូលបាន ២,៤៣២តោន។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយប្រសិទ្ធភាព ស្របតាមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ព័ត៌មានក្នុងខេត្ត
ពលរដ្ឋជិត ៤០០នាក់ដែលទិញតូបផ្សារបឹងនិមលពីក្រុមហ៊ុន ជា សារ៉ន និងទទួលបានតូបជាកម្មសិទ្ធិខណៈអាជ្ញាធរខេត្តនឹងបើកដំណើរការផ្សារក្នុងពេលឆាប់ៗនេះ
ក្រោមកិច្ចចង្អុលការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរខេត្តកំពត សាលាដំបូងខេត្តកំពត រួមនឹងមន្ទីរជំនាញបានដាក់ចេញនូវយន្តការក្នុងការដោះស្រាយករណីពលរដ្ឋដែលបានទិញដីឡូត៍ ផ្ទះ និងតូបផ្សារពីក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជូនពលរដ្ឋ ដែលគិតមកទល់ពេលនេះពលរដ្ឋប្រមាណជាង ៥ពាន់នាក់បានដាក់ពាក្យស្នើសុំ ហើយប្រជាពលរដ្ឋប្រមាណជិត ៥ពាន់នាក់ទទួលបានការដោះស្រាយ។ ដោយឡែកពលរដ្ឋដែលបានទិញតូបផ្សារបឹងនិមល ស្ថិតក្នុងស្រុកឈូកជាង ៤០០នាក់ទទួលបានតូបជាកម្មសិទ្ធិ ខណៈដែលអាជ្ញាធរខេត្តនឹងរៀបចំផ្សារនេះឱ្យដំណើរការនាពេលខាងមុខ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធននិ អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាជូនគ្រួសារសពម្តាយវីរកងទ័ពជួរមុខនៅស្រុកជុំគីរី
កំពត៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ៅ ធននិ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះទៅជួបផ្ទាល់ជាមួយគ្រួសារសពម្តាយរបស់លោក ឆែម ឆានន់ ដែលជាវីរកងទ័ពជួរមុខ មានទីលំនៅក្នុងស្រុកជុំគីរី ខេត្តកំពត ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាព្រមទាំងសម្ភារៈមួយចំនួន ឧបត្ថម្ភជូនដល់គ្រួសារសព។


ពាណិជ្ជកម្ម
តម្លៃប្រេងសាំងធម្មតាចុះថ្លៃ ខណៈម៉ាស៊ូតឡើងថ្លៃបន្តិច បើធៀបនឹងសប្តាហ៍មុន
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយនានាទូទាំងព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលថ្មី ពោលគឺ តម្លៃប្រេងសាំងធម្មតា (Gasoline 92) ត្រូវបានកំណត់លក់ក្នុងតម្លៃ ៣ ៩៥០រៀលក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូត (Gasoil 10ppm) មានតម្លៃ ៤១០០រៀលក្នុងមួយលីត្រ សម្រាប់អនុវត្តចាប់ពីម៉ោង១រសៀល ថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងព័ត៌មាន៖ ជនខិលខូចលួចបន្លំបង្កើតគណនី Telegram ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបថត ឯកឧត្តម នេត្រ ភក្ត្រា
ភ្នំពេញ៖ បើតាមផេកផ្លូវការរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកក្កដានេះ បានឱ្យដឹងថា ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីករណីនាថ្មីៗនេះ មានជនខិលខូចបានលួចបន្លំយកឈ្មោះ និងរូបថតរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម (Telegram) ក្លែងក្លាយ។ ការបង្កើតគណនីក្លែងក្លាយនេះ ធ្វើឡើងក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក៖ កម្ពុជាបន្តរងឥទ្ធិពលពីព្យុះបាវី ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់
ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាកំពុងបន្តរងឥទ្ធិពលពីព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 ដែលបានវិវត្តទៅជាព្យុះសង្ឃរា រហូតដល់ថ្ងៃទី១២ ខែកក្កដា ខាងមុខ ខណៈព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak) T2610 (ដែលជាឈ្មោះរបស់កម្ពុជា) នឹងត្រូវរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដានេះ។


បរិស្ថាន
ស្ថានភាពគុណភាពខ្យល់នៅក្រុងកំពត បន្តស្ថិតក្នុងកម្រិត «ល្អណាស់» គិតត្រឹមថ្ងៃទី៦ ខែកក្កដានេះ
កំពត៖ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរបរិស្ថានខេត្តកំពត បានចេញសេចក្តីជូនដំណឹងដល់សាធារណជន អំពីស្ថានភាពគុណភាពខ្យល់នៅក្រុងកំពត បន្តស្ថិតក្នុងកម្រិត «ល្អណាស់» ដើម្បីជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពបរិយាកាស និងសុខភាពខ្យល់ដកដង្ហើម។ សេចក្តីជូនដំណឹងនេះធ្វើឡើងដោយផ្អែកលើទិន្នន័យតាមដានគុណភាពខ្យល់ទូទាំងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងបរិស្ថាន ក្នុងរយៈពេល ២៤ម៉ោងចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែកក្កដា ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។


បទយកការណ៍
បទយកការណ៍៖ «ខែលការពារខ្លួនរបស់យុវជន ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល»
រៀងរាល់ព្រឹកថ្ងៃចន្ទដល់ថ្ងៃសៅរ៍ សិស្សានុសិស្សនៅវិទ្យាល័យព្រះបិតាជាតិ ក្នុងស្រុកកំពង់ត្រាច តែងតែឮស្នូរជួងរំពងឡើង ដើម្បីហៅពួកគេឱ្យប្រមូលផ្តុំគ្នាជាជួរមកគោរពទង់ជាតិ ហើយបន្ទាប់មកក៏បែកផ្លូវគ្នាដើរចូលទៅកាន់បន្ទប់សិក្សារៀងៗខ្លួន។ ប៉ុន្តែអ្វីៗប្រែជាខុសប្លែកពីសព្វមួយដង! បន្ទាប់ពីគោរពទង់ជាតិត្រូវបានបញ្ចប់ទៅ ប្អូនៗសិស្សានុសិស្សមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់បន្ទប់រៀននៅឡើយទេ។ ជំនួសមកវិញ ពួកគេត្រូវចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយគឺ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ដែលសម្របសម្រួលដោយមន្ទីរព័ត៌មានខេត្តកំពត។ នេះមិនមែនជាការរំខានដល់ម៉ោងសិក្សានោះទេ ប៉ុន្តែវាជាការបើកទំព័រថ្នាក់រៀនដ៏ធំមួយនៅក្រោមផ្ទៃមេឃស្រទុំ ដើម្បីបំពាក់ «ខែលការពារខ្លួន» ជូនដល់យុវជនជំនាន់ក្រោយ នៅក្នុងយុគសម័យឌីជីថល។


ព័ត៌មានក្នុងខេត្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតប្រាប់ឱ្យបង្កើនការយកចិត្តទុកដាក់និងលើកកម្ពស់វិស័យសំខាន់ៗចំនួន៩ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញលើកទឹកចិត្តឱ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធនៅក្នុងខេត្តកំពត បន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗ មួយចំនួនដូចជា វិស័យអប់រំ សុខាភិបាល សាធារណៈការ ឧស្សាហកម្ម ធនធានទឹក សន្តិសុខសណ្តាប់ធ្នាប់ ទេសចរណ៍ ការងារផែនដី និងមូលនិធិជាតិជំនួយសង្គម ឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍប្រទេសឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។


ព័ត៌មានក្នុងខេត្ត
សិស្សជាង ១,០០០នាក់ ចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យព្រះបិតាជាតិ
កំពត៖ សិស្សានុសិស្សប្រមាណ ១,៣០០នាក់ បានជួបជុំគ្នាចូលរួមក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រទាប់យុវវ័យ តាមរយៈវេទិកាអប់រំ ផ្សព្វផ្សាយ នៅក្នុងបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។


ព័ត៌មានក្នុងខេត្ត
មន្ត្រីជំនាញលើកឡើងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាគោលដៅចម្បងរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញ
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារ Castle Bayview Resort and Spa ខេតុ្តកំពត នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦លោក អ៊ុក វណ្ណឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទុរគមនាគមន៍ បានលើកឡើងថា ស្របពេលដែលរាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តនិងអភិវឌ្ឍការផ្តល់សេវាតាមប្រព័ន្ធឌីជីថល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ បានក្លាយជាគោលដៅចម្បងរបស់ក្រុមឆបោកតាមប្រព័ន្ធអនឡាញ។ លោកស្នើឱ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសកុំចុចលើតំណភ្ជាប់ (Link) ផ្តេសផ្តាស។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីពង្រឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពត៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Online Zoom) នៅសាលប្រជុំសាលាខេត្តកំពតដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នេះបើយោងតាមផេករដ្ឋបាលខេត្តកំពត។

