ព័ត៌មានក្នុងខេត្ត

រដ្ឋបាលស្រុកឈូក បំភ្លឺជុំវិញការស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីរបស់គ្រូបង្រៀន ២០គ្រួសារ នៅវិទ្យាល័យ ហ៊ុន សែន ឈូក
ព័ត៌មានក្នុងខេត្ត
រដ្ឋបាលស្រុកឈូក បំភ្លឺជុំវិញការស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីរបស់គ្រូបង្រៀន ២០គ្រួសារ នៅវិទ្យាល័យ ហ៊ុន សែន ឈូក
កំពត៖ រដ្ឋបាលស្រុកឈូក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះបានចេញសេចក្តីបំភ្លឺជាសាធារណៈឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្តាញសង្គម ជុំវិញករណីលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ឈូក ចំនួន ២០គ្រួសារ បានស្នើសុំការជួយពន្លឿននីតិវិធីចេញប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត ដោយបញ្ជាក់ថា ករណីនេះអាជ្ញាធរបានរៀបចំសំណើជូនទៅក្រសួងសាម៉ីរួចរាល់ហើយ និងកំពុងរង់ចាំគោលការណ៍ណែនាំបន្ត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋបាលខេត្តកំពត បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងអ្នករត់ម៉ូតូកង់បី
ព័ត៌មានក្នុងខេត្ត
រដ្ឋបាលខេត្តកំពត បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងអ្នករត់ម៉ូតូកង់បី
កំពត៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោក ខឹម សំអាត អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល» នៅសាលសន្និសីទបូកគោ ដើម្បីពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលកំពុងរងផលប៉ះពាល់ពីសម្ពាធថ្លៃប្រេង និងឧស្ម័ន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋ និងអាជ្ញាធរថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានវិភាជថវិកាអភិវឌ្ឍមូលដ្ឋានឲ្យប្រសើរ
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋ និងអាជ្ញាធរថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានវិភាជថវិកាអភិវឌ្ឍមូលដ្ឋានឲ្យប្រសើរ
ប្រជាពលរដ្ឋ និងអាជ្ញាធរនៅស្រុកកំពង់ត្រាចបានសម្តែងសេចក្តីត្រេកអរ ចំពោះមូលដ្ឋានរបស់ពួកគាត់ មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ដែលបាននិងកំពុងលើកកម្ពស់ជីវភាព និងការរស់នៅ ឲ្យកាន់តែមានភាពល្អប្រសើរ និងស៊ីវីឡៃ។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ដំណោះស្រាយឈ្នះ-ឈ្នះ៖ ប្រជាពលរដ្ឋ ២៩ គ្រួសារ និងក្រុមហ៊ុន ជីបម៉ុង សម្រេចប្រគល់ប្លង់ដី និងទទួលប្រាក់សំណង
ព័ត៌មានក្នុងខេត្ត
ដំណោះស្រាយឈ្នះ-ឈ្នះ៖ ប្រជាពលរដ្ឋ ២៩ គ្រួសារ និងក្រុមហ៊ុន ជីបម៉ុង សម្រេចប្រគល់ប្លង់ដី និងទទួលប្រាក់សំណង
កំពត៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបន្ទាយមាស បានសហការរៀបចំដំណើរការទូទាត់ប្រាក់សំណងដីធ្លីជូនដល់ប្រជាពលរដ្ឋចំនួន ២៩ គ្រួសារ ដែលមានដីកម្មសិទ្ធិស្ថិតក្នុងដែនអាជ្ញាបណ្ណ និងដែនសុវត្ថិភាពរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បន្ទាប់ពីភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងជាឯកច្ឆន្ទលើតម្លៃសំណងសមរម្យ និងអាចទទួលយកបានទាំងសងខាង តាមរយៈការសម្របសម្រួលដោះស្រាយដោយសន្តិវិធី។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរក្រុងកំពត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារសាមគ្គី
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរក្រុងកំពត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារសាមគ្គី
កំពត៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពត ដោយទទួលបានការចាត់តាំងពីលោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុង បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារសាមគ្គី ក្រុងកំពត ដើម្បីលុបបំបាត់ការលក់ដូរអនាធិបតេយ្យ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលក្រុងកំពត ចុះជួបប្រជាពលរដ្ឋ ចែកប័ណ្ណព័ត៌មានបោះឆ្នោត និងផ្តល់អំណោយជូន ១០០គ្រួសារជួបការលំបាក
ព័ត៌មានក្នុងខេត្ត
អភិបាលក្រុងកំពត ចុះជួបប្រជាពលរដ្ឋ ចែកប័ណ្ណព័ត៌មានបោះឆ្នោត និងផ្តល់អំណោយជូន ១០០គ្រួសារជួបការលំបាក
កំពត៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងកំពត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកប័ណ្ណព័ត៌មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់ទាំង៥ ក្នុងក្រុងកំពត ក្នុងគោលបំណងសម្រួលដល់ការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្ទាល់ដៃជូននូវអំណោយគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីវភាពជួបការលំបាកចំនួន ១០០គ្រួសារ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលក្រុងកំពត ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ជូនមណ្ឌលសុខភាពក្រាំងអំពិល ដើម្បីរៀបចំប្រព័ន្ធរំដោះទឹក
ព័ត៌មានក្នុងខេត្ត
អភិបាលក្រុងកំពត ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ជូនមណ្ឌលសុខភាពក្រាំងអំពិល ដើម្បីរៀបចំប្រព័ន្ធរំដោះទឹក
កំពត៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្វាយ មិត្ត នាយករដ្ឋបាលសាលាក្រុងកំពត តំណាងឱ្យលោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងកំពត បាននាំយកថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ប្រគល់ជូនលោកស្រីប្រធានមណ្ឌលសុខភាពក្រាំងអំពិល ដើម្បប្រើប្រាស់ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកនៅក្នុងបរិវេណមណ្ឌលសុខភាព ដើម្បីសម្រួលដល់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សប្បុរសជនផ្តល់អំណោយជូនប្រជាពលរដ្ឋ ៣៨៥ គ្រួសារ ក្នុងសង្កាត់អណ្ដូងខ្មែរ
ព័ត៌មានក្នុងខេត្ត
សប្បុរសជនផ្តល់អំណោយជូនប្រជាពលរដ្ឋ ៣៨៥ គ្រួសារ ក្នុងសង្កាត់អណ្ដូងខ្មែរ
កំពត៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន ៣៨៥ គ្រួសារ មកពីភូមិទាំង៥ ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដើម្បីជួយសម្រាលជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋបាលសង្កាត់អណ្តូងខ្មែរ រៀបចំវេទិកាសាធារណៈ ស្ដាប់ក្តីកង្វល់ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
រដ្ឋបាលសង្កាត់អណ្តូងខ្មែរ រៀបចំវេទិកាសាធារណៈ ស្ដាប់ក្តីកង្វល់ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ
កំពត៖ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ បានរៀបចំវេទិកាសាធារណៈមួយនៅក្នុងភូមិតាដិប ក្រុងកំពត ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម និងសំណើសំណូមពរផ្សេងៗ ក្នុងគោលបំណងរួមគ្នាស្វែងរកដំណោះស្រាយអភិវឌ្ឍមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ស្រុកបន្ទាយមាសធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានជាង១ម៉ឺន៤ពាន់នាក់ ក្នុងរយៈពេល៩ខែ
ព័ត៌មានក្នុងខេត្ត
ស្រុកបន្ទាយមាសធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានជាង១ម៉ឺន៤ពាន់នាក់ ក្នុងរយៈពេល៩ខែ
អធិការស្រុកបន្ទាយមាសបានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបាន បំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន១៤,០៨៥នាក់ ព្រមទាំងចែកជូនអត្តសញ្ញាណប័ណ្ណដែលបានទទួលពីការិយាល័យជំនាញចំនួន១៣,០៩៦សន្លឹក។ ពលរដ្ឋបានសម្តែងសេចក្តីសប្បាយរីករាយ និងកក់ក្តៅក្នុងការមកស្នើរ និងទទួលសេវានៅអធិកាដ្ឋាន ក៏ដូចជាប៉ុស្តិ៍រដ្ឋបាល។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរនឹងរៀបចំភ្នំបន្ទាយមាសឲ្យក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរនឹងរៀបចំភ្នំបន្ទាយមាសឲ្យក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ
អាជ្ញាធរស្រុកបន្ទាយមាសបានបញ្ជាក់ថា រដ្ឋបាលស្រុកបាន និងកំពុងរៀបចំតំបន់ផ្លូវជាតិលេខ៣១ ជាប់ជួរភ្នំបន្ទាយមាស ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសារតំបន់នោះ មានទេសភាពស្អាត លម្អដោយធម្មជាតិវាលស្រែចម្ការ  ទេសភាពភ្នំ  ផ្លូវរថភ្លើង ប្រឡាយទឹក និងគុហារដែលជាជម្រកហ្វូងប្រចៀវរាប់ម៉ឺនក្បាល សម្រាប់ឲ្យភ្ញៀវទស្សនា។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សមត្ថកិច្ចស្រុកបន្ទាយមាសថាបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋានមានការថយចុះ
ព័ត៌មានក្នុងខេត្ត
សមត្ថកិច្ចស្រុកបន្ទាយមាសថាបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋានមានការថយចុះ
កំពត៖ សមត្ថកិច្ចនគរបាលស្រុកបន្ទាយមាស បានឱ្យដឹងថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន មានភាពល្អប្រសើរ ខណៈបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា រហូតមានការថយចុះច្រើន។ យ៉ាងណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលនៅតែបន្តបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីឲ្យពួកគេចូលរួមចំណែករក្សាសន្តិសុខ និងសុវត្ថិភាពក្នុងសហគមន៍របស់ខ្លួន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយស្រុកបន្ទាយមាសងាយស្រួលឆាប់រហ័សនិងជឿទុកចិត្ត
ព័ត៌មានក្នុងខេត្ត
ការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយស្រុកបន្ទាយមាសងាយស្រួលឆាប់រហ័សនិងជឿទុកចិត្ត
ប្រជាពលរដ្ឋនៅស្រុកបន្ទាយមាសបានលើកឡើងថា ការបង្កើតយន្តការច្រកចេញចូលតែមួយនៅថ្នាក់ស្រុក គឺជាយន្តការបង្ខិតសេវាកាន់តែកៀកកិត ងាយស្រួល លឿនរហ័ស និងជឿទុកចិត្តបាន ដោយការស្នើសុំ និងទទួលសេវានៅហ្នឹងកន្លែងតែមួយ  រួមចំណែកកាត់បន្ថយពេលវេលា និងថវិការបស់ពួកគាត់ ឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត