ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៤៥គ្រួសារនៅស្រុកឈូក ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន៤៥គ្រួសារ រស់នៅស្រុកឈូក ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីជួយសម្រាលការលំបាក និងស្តារជីវភាពរស់នៅក្រោយរងការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ។


ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតថាប្លង់ដីគឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ
អភិបាលខេត្តកំពតបានបញ្ជាក់ថា បណ្ណសំគាល់ម្ចាស់អចនវត្ថុ ឬបណ្ណកម្មសិទ្ធិដីធ្លី គឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីអាចប្រើប្រាស់ដីរបស់ខ្លួន ឲ្យអស់សក្តានុពល ក្នុងបំណងបង្កើនជីវភាព រក្សាលំនឹងផ្លូវ ភាពសុខដុមរមនា បញ្ចប់បញ្ហាទំនាស់ដីធ្លី និងរួមចំណែកអភិវឌ្ឍ មូលដ្ឋានឲ្យកាន់តែប្រើសើរ។ ដូច្នេះពលរដ្ឋត្រូវប្រើប្រាស់ដី និងបណ្ណកម្មសិទ្ធិឲ្យមានតម្លៃបំផុត។


ព័ត៌មានក្នុងខេត្ត
ការរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាការរួមគ្នាការពារផលប្រយោជន៍និងសង្គមជាតិ
សិស្សានុសិស្ស និងយុវជនខេត្តកំពតលើកឡើងថា មានតែការរួមគ្នាផ្សព្វផ្សាយ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ អាចជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍បុគ្គល គ្រួសារ សង្គម សេដ្ឋកិច្ច សុខភាពសាធារណៈ និងស្ថិរភាពរបស់ប្រទេសជាតិ។ដូច្នេះមុននឹងចែករំលែកព័ត៌មាន ត្រូវមានភាពទទួលខុសត្រូវ និងនឹកដល់វិធាន “៣កុំ ១ការពារ” ។


ព័ត៌មានក្នុងខេត្ត
មន្ទីរព័ត៌មានខេត្តកំពត បន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកំពត បានបន្តអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធាន បទ "ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន"


ព័ត៌មានក្នុងខេត្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលនឹងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្នឱ្យទៅជាសង្គមជនបទស៊ីវីល័យ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧នេះ និងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្ននេះ ឱ្យទៅជាសង្គមជនបទស៊ីវីល័យតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការសាងសង់ និងជួសជុលថែទាំផ្លូវជនបទដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែល្អប្រសើរ។


ព័ត៌មានក្នុងខេត្ត
គណៈកម្មការទី៣នៃរដ្ឋសភាជំរុញអាជ្ញាធរខេត្តកំពតឲ្យបន្តទាញយកសក្តានុពលដើម្បីជំរុញការអភិវឌ្ឍខេត្ត
កំពត៖ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពត ដែលធ្វើឱ្យខេត្តមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងទាក់ទាញការវិនិយោគកាន់តែច្រើន និងបានជំរុញឱ្យអាជ្ញាធរខេត្ត បន្តទាញយកសក្តានុពលដែលនៅសេសសល់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនាពេលអនាគត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងព័ត៌មាន ណែនាំអ្នកគ្រប់គ្រងគេហទំព័រតាមមន្ទីររាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់លើ «រូបភាព» និង «ខ្លឹមសារ»
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់ការណែនាំដោយផ្ទាល់ ដល់អ្នកគ្រប់គ្រងគេហទំព័រតាមបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើចំណុចសំខាន់ពីរ គឺរូបភាព និងខ្លឹមសារអត្ថបទ ដើម្បីបង្កើនភាពទាក់ទាញ និងមានប្រយោជន៍ដល់សាធារណជន។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» នៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រិតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។


ព័ត៌មានក្នុងខេត្ត
រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា ក្រុងកំពតនឹងទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណម្ហូបអាហារដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំឯកសារបេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ» ដែលរៀបចំនៅសណ្ឋាគារ Castle Bayview ខេត្តកំពត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹងស្តីពីស្ថានភាពព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស
ព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos)T2608 ដែលគន្លងផ្លូវដើររបស់ព្យុះនេះស្របនឹងព្យុះទី៧ ឈ្មោះ មេខឡា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។


ព័ត៌មានក្នុងខេត្ត
ការកែសម្រួលនីតិវិធីក្រសួង-ស្ថាប័នជួយជំរុញសេវាច្រកចេញចូលតែមួយឱ្យកាន់តែមានប្រសិទ្ធភាព
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានលើកឡើងថា ការចូលរួមពិនិត្យ និងកែសម្រួលបែបបទនីតិវិធីរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យសាមញ្ញ និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់តែលឿន តម្លាភាព និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរ។


សេចក្តីជូនដំណឹង
ប្រេងសាំងចុះថ្លៃ ២៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតចុះថ្លៃ ៤៥០រៀលក្នុងមួយលីត្រ
ប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ៤ ៣៥០រៀល/លីត្រ (ចុះ ២៥០ រៀល) និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤ ២៥០រៀល/លីត្រ (ចុះ ៤៥០ រៀល) នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះផ្សាយនៅព្រឹកថ្ងៃទ២៣ ខែមិថុនា ឆ្នាំ២០២៦។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត ចុះពិនិត្យ និងជំរុញសមាជិកចលនា «ភូមិមួយផលិតផលមួយ» នៅកសិដ្ឋានចិញ្ចឹមសត្វក្រួច ក្នុងក្រុងកំពត
អភិបាលរងខេត្តកំពត ចុះពិនិត្យ និងជំរុញសមាជិកចលនា «ភូមិមួយផលិតផលមួយ» នៅកសិដ្ឋានចិញ្ចឹមសត្វក្រួច ក្នុងក្រុងកំពត សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង៖ ស្វែងយល់ពីវឌ្ឍនភាព៖ តាមដានខ្សែសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ទីផ្សារ និងបញ្ហាប្រឈមនានារបស់សមាជិកក្នុងមូលដ្ឋាន។


ព័ត៌មានក្នុងខេត្ត
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៤គ្រួសារក្នុងស្រុកបន្ទាយមាសទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែ មិថុនា ឆ្នាំ២០២៦ នេះលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា និងមន្ត្រីអនុសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ចំនួន ៧៤គ្រួសារ រស់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

