ព័ត៌មានក្នុងខេត្ត

ថ្នាក់ដឹកនាំខេត្តកំពត ណែនាំឱ្យយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពត ណែនាំឱ្យយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ថ្នាក់ដឹកនាំខេត្តកំពត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តពង្រឹងប្រសិទ្ធភាពការងារ ជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ដោយធានាបាននូវតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
៦ខែ ឆ្នាំ២០២៦ ការផលិតអំបិលនៅខេត្តកំពត សម្រេចបានជាង ៨ម៉ឺនតោន ខណៈលក់ចេញបានជាង ៦ម៉ឺនតោន
ព័ត៌មានក្នុងខេត្ត
៦ខែ ឆ្នាំ២០២៦ ការផលិតអំបិលនៅខេត្តកំពត សម្រេចបានជាង ៨ម៉ឺនតោន ខណៈលក់ចេញបានជាង ៦ម៉ឺនតោន
កំពត៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ការផលិតអំបិលនៅក្នុងខេត្តកំពតសម្រេចបានបរិមាណសរុបប្រមាណជាង ៨ម៉ឺនតោន ខណៈដែលអំបិលជាង ៦ម៉ឺនតោនត្រូវបានលក់ចេញទៅកាន់ទីផ្សារ។ នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ (MOI-TV) ស្ដីពី «វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត»។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពតជំរុញអាជ្ញាធរមន្ត្រីជំនាញក្រុងស្រុកយកចិត្តទុកដាក់បណ្តុះកីឡាករឆ្នើមឲ្យបានច្រើន
ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពតជំរុញអាជ្ញាធរមន្ត្រីជំនាញក្រុងស្រុកយកចិត្តទុកដាក់បណ្តុះកីឡាករឆ្នើមឲ្យបានច្រើន
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងក្លិបកីឡាតាមបណ្តាក្រុង-ស្រុក បង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងស្វែងរកកីឡាករឆ្នើមឱ្យបានកាន់តែច្រើន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលខេត្តកំពត៖​ ការដាំដុះ និងការថែរក្សាព្រៃឈើជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពត៖​ ការដាំដុះ និងការថែរក្សាព្រៃឈើជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
ឯកឧត្តម​ ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំដើមឈើ ការថែរក្សា និងអភិរក្សព្រៃឈើ មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានបៃតង ការពារប្រភពទឹក និងទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម អ៊ុ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្តកំពត
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម អ៊ុ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្តកំពត
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាន អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តកំពត ដោយមានការអញ្ជើញ ចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក. ថ្នាក់កណ្តាល លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត និងជាអនុប្រធានអ.ន.ក. ខេត្តកំពត ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និង សាខាអ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំង លោក លោកស្រីជាមន្ត្រីជំនាញជុំវិញខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ទីររៀបចំដែនដីខេត្តកំពតពន្លឿនការចេញបណ្ណកម្មសិទ្ធិ និងជំរុញសេវាឌីជីថលឱ្យកាន់តែទូលំទូលាយ
ព័ត៌មានក្នុងខេត្ត
មន្ទីររៀបចំដែនដីខេត្តកំពតពន្លឿនការចេញបណ្ណកម្មសិទ្ធិ និងជំរុញសេវាឌីជីថលឱ្យកាន់តែទូលំទូលាយ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបន្តពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ការរៀបចំប្លង់គោលប្រើប្រាស់ដី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយ ស្របតាមរបត់សង្គម និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិកម្មសិទ្ធិដីធ្លី និងការបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពលរដ្ឋប្រមាណ៦៦០នាក់ ចូលរួមអបអរសាទរ «រុក្ខទិវាជាតិ ៩កក្កដា» នៅស្រុកទឹកឈូ
ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពលរដ្ឋប្រមាណ៦៦០នាក់ ចូលរួមអបអរសាទរ «រុក្ខទិវាជាតិ ៩កក្កដា» នៅស្រុកទឹកឈូ
កំពត៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ស្រុក បានដឹកនាំក្រុមការងារស្រុក មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋសរុបប្រមាណជាង ៦៦០នាក់ ចូលរួមដោយផ្ទាល់ ដើម្បីអបអរសាទរពិធី «រុ្ខទិវាជាតិ ៩កក្កដា» នៅបរិវេណសាលាឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុកទឹកឈូ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ខេត្តកំពតជំរុញការបញ្ជ្រាប App «មតិយើង» ដល់មន្ត្រី សិស្ស និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាឌីជីថល
ព័ត៌មានក្នុងខេត្ត
ខេត្តកំពតជំរុញការបញ្ជ្រាប App «មតិយើង» ដល់មន្ត្រី សិស្ស និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាឌីជីថល
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា មន្ត្រីអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ គឺជាគ្រឹះដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមឌីជីថល តាមរយៈការប្រើប្រាស់កម្មវិធីទូរសព្ទដៃ «មតិយើង» សម្រាប់ផ្តល់មតិយោបល់ ស្នើដំណោះស្រាយ និងរួមចំណែកកែលម្អគុណភាពសេវាសាធារណៈនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ App «មតិយើង» ជូនមន្ត្រីអាជ្ញាធរចំណុះរដ្ឋបាលក្រុងកំពត នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងកំពត ដែលរៀបចំដោយការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំណត់យកគោលនយោបាយដីធ្លីជាអាទិភាពមួយដើម្បីបំពេញតម្រូវការពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំណត់យកគោលនយោបាយដីធ្លីជាអាទិភាពមួយដើម្បីបំពេញតម្រូវការពលរដ្ឋ
អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការគិតគូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គោលនយោបានដីធ្លីនៅតែជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀត ដើម្បីឆ្លើយតប បំពេញតម្រូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អភិបាលខេត្តកំពតណែនាំមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានឱ្យលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជន
ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតណែនាំមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានឱ្យលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជន
អភិបាលខេត្តកំពតបានណែនាំដល់លេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ជីវភាពរស់នៅ សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តជន និងគ្រួសាររបស់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងផ្តល់ការគាំទ្រឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឆមាសទី១ ឆ្នាំ២០២៦ ខេត្តកំពតប្រមូលផលនេសាទបានប្រមាណជាង ១ម៉ឺនតោន
ព័ត៌មានក្នុងខេត្ត
ឆមាសទី១ ឆ្នាំ២០២៦ ខេត្តកំពតប្រមូលផលនេសាទបានប្រមាណជាង ១ម៉ឺនតោន
កំពត៖ មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពតបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការប្រមូលផលនេសាទទឹកសាប និងសមុទ្របានសរុបចំនួន ១០,៣៨៥តោន ខណៈផលវារីវប្បកម្មសរុបប្រមូលបាន ២,៤៣២តោន។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយប្រសិទ្ធភាព ស្របតាមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋជិត ៤០០នាក់ដែលទិញតូបផ្សារបឹងនិមលពីក្រុមហ៊ុន ជា សារ៉ន និងទទួលបានតូបជាកម្មសិទ្ធិខណៈអាជ្ញាធរខេត្តនឹងបើកដំណើរការផ្សារក្នុងពេលឆាប់ៗនេះ
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋជិត ៤០០នាក់ដែលទិញតូបផ្សារបឹងនិមលពីក្រុមហ៊ុន ជា សារ៉ន និងទទួលបានតូបជាកម្មសិទ្ធិខណៈអាជ្ញាធរខេត្តនឹងបើកដំណើរការផ្សារក្នុងពេលឆាប់ៗនេះ
ក្រោមកិច្ចចង្អុលការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរខេត្តកំពត សាលាដំបូងខេត្តកំពត រួមនឹងមន្ទីរជំនាញបានដាក់ចេញនូវយន្តការក្នុងការដោះស្រាយករណីពលរដ្ឋដែលបានទិញដីឡូត៍ ផ្ទះ និងតូបផ្សារពីក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជូនពលរដ្ឋ ដែលគិតមកទល់ពេលនេះពលរដ្ឋប្រមាណជាង ៥ពាន់នាក់បានដាក់ពាក្យស្នើសុំ ហើយប្រជាពលរដ្ឋប្រមាណជិត ៥ពាន់នាក់ទទួលបានការដោះស្រាយ។ ដោយឡែកពលរដ្ឋដែលបានទិញតូបផ្សារបឹងនិមល ស្ថិតក្នុងស្រុកឈូកជាង ៤០០នាក់ទទួលបានតូបជាកម្មសិទ្ធិ ខណៈដែលអាជ្ញាធរខេត្តនឹងរៀបចំផ្សារនេះឱ្យដំណើរការនាពេលខាងមុខ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធននិ អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាជូនគ្រួសារសពម្តាយវីរកងទ័ពជួរមុខនៅស្រុកជុំគីរី
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធននិ អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាជូនគ្រួសារសពម្តាយវីរកងទ័ពជួរមុខនៅស្រុកជុំគីរី
កំពត៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ៅ ធននិ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះទៅជួបផ្ទាល់ជាមួយគ្រួសារសពម្តាយរបស់លោក ឆែម ឆានន់ ដែលជាវីរកងទ័ពជួរមុខ មានទីលំនៅក្នុងស្រុកជុំគីរី ខេត្តកំពត ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាព្រមទាំងសម្ភារៈមួយចំនួន ឧបត្ថម្ភជូនដល់គ្រួសារសព។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត