ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
មន្ទីររៀបចំដែនដីខេត្តកំពត ប្រកាសបិទផ្សាយទិន្នន័យវិនិច្ឆ័យដីធ្លីជាង ១ ៦០០ ក្បាលដី ក្នុងស្រុកទឹកឈូ
កំពត៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រមាណ ១ ៦៤៧ ក្បាលដី ក្នុងភូមិចំនួន៤ នៃឃុំស្ទឹងកែវ និងឃុំម៉ាក់ប្រាង្គ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។


ព័ត៌មានក្នុងខេត្ត
ស្រុកជុំគិរីមានទំនប់ទឹកព័ទ្ធជុំវិញ អំណោយផលដល់ការធ្វើស្រែបានរហូតដល់ ២ ទៅ ៣ដងក្នុងមួយឆ្នាំៗ
កំពត៖ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិកររស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត បានសម្តែងក្តីរីករាយ និងលើកឡើងនៅសប្តាហ៍នេះថា សកម្មភាពបង្កបង្កើនផលស្រូវនៅក្នុងស្រុកជុំគិរី អាចធ្វើទៅបានរហូតដល់ ២ ឬ ៣ដងក្នុងមួយឆ្នាំ ដែលកត្តានេះកើតឡើងទៅបាន ដោយសារតែតំបន់នោះមានប្រព័ន្ធទំនប់ទឹកជាច្រើនព័ទ្ធជុំវិញ។


ព័ត៌មានក្នុងខេត្ត
មន្ទីរធនធានទឹកខេត្តកំពត ជូនដំណឹងពីស្ថានភាពព្យុះទី១២ និងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់
កំពត៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព «ព្យុះទី១២ ឈ្មោះ ណូល (Noul) T2612» ដែលបាននឹងកំពុងមានឥទ្ធិពលលើបណ្តាផ្ទៃសមុទ្រ ព្រមទាំងប្រទេសមួយចំនួននៅក្នុងតំបន់ និងអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។


ព័ត៌មានក្នុងខេត្ត
ពលរដ្ឋក្នុងស្រុកជុំគិរីបង្ហាញភាពជឿជាក់លើការផ្ដល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ
កំពត៖ ពលរដ្ឋរស់នៅក្នុងស្រុកជុំគិរីបានសម្ដែងការពេញចិត្តចំពោះការបម្រើសេវានៅការិយាល័យច្រកចេញចូលតែមួយស្រុកជុំគិរី ដោយបាននិងកំពុងខិតខំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនប្រសិទ្ធិភាព តម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។ យ៉ាងណាក៏ដោយ ពលរដ្ឋស្នើឲ្យមន្រ្តីការិយាល័យចក្របន្តយកចិត្តទុកដាក់លើការផ្ដល់សេវាឲ្យកាន់តែមានភាពល្អប្រសើរជាងនេះបន្ថែមទៀត។


ព័ត៌មានក្នុងខេត្ត
មណ្ឌលសុខភាពដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពជូនពលរដ្ឋនៅស្រុកជុំគិរី
កំពត៖ ស្រុកជុំគិរីមិនមានមន្ទីរពេទ្យបង្កែកទេ មានតែមណ្ឌលសុខភាពចំនួន៦មណ្ឌលនៅទូទាំង៧ឃុំ ប៉ុន្តែពលរដ្ឋមានការពេញចិត្ត ចំពោះការផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅនៅតាមមណ្ឌលសុខភាពណាស់ ព្រោះបុគ្គលិកពេទ្យមានភាពរួសរាយរាក់ទាក់ ប្រចាំការ២៤ម៉ោង និងមានថ្នាំ និងសម្ភារៈប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ពួកគាត់ស្នើឲ្យមន្ត្រីជំនាញបន្តយកចង់ចិត្តទុកដាក់ផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរនិងជាបង្អែកសុខភាពដ៏រឹងមាំ។


ព័ត៌មានក្នុងខេត្ត
សមត្ថកិច្ចថាស្រុកជុំគិរីគ្មានករណីឆបោកតាមប្រព័ន្ធអនឡាយទេ ខណៈបទល្មើសផ្សេងៗថយចុះ
កំពត៖ លោកអធិការស្រុកជុំគិរី បានបញ្ជាក់ថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ នៅទូទាំងស្រុកមានភាពល្អប្រសើរ ព្រោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់។ ហើយជាពិសេស ការលបលួចបើកទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ មិនមានទេ ទោះស្រុកមានរោងចក្រ និងជនបរទេសស្នាក់នៅ និងធ្វើការច្រើនក៏ដោយ។


ព័ត៌មានក្នុងខេត្ត
សមត្ថកិច្ចគ្រប់មូលដ្ឋានក្នុងខេត្តកំពតកំពុងមមាញឹកក្នុងធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ
កំពត៖ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ទាំងនៅអធិការ និងនៅប៉ុស្តិ៍មូលដ្ឋានទូទាំងខេត្តកំពត ជារៀងរាល់ថ្ងៃមានភាពមមាញឹកខ្លាំង ជាមួយនឹងការផ្តល់សសេវារដ្ឋបាល ពិសេសការធ្វើអត្តញ្ញាណប័ណ្ណថ្មី និងការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណចាស់ផុតកំណត់។ សមត្ថកិច្ចថាអត្តសញ្ញាណប័ណ្ណ ជាត្រូវការចាំបាច់បំផុតសម្រាប់ពលរដ្ឋគ្រប់រូប ដូច្នេះលោកស្នើដល់មន្ត្រីសមត្ថកិច្ចជំនាញ ត្រូវបន្តប្រឹងប្រែងធ្វើជូនឲ្យបានឆាប់រហ័ស។


ព័ត៌មានក្នុងខេត្ត
ការលើកកម្ពស់គុណភាពអប់រំគឺជាការបង្កើនឱកាសសិក្សា និងអភិវឌ្ឍន៍សមត្ថភាពយុវជនដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ
កំពត៖ ប្រធានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនិងអភិវឌ្ឍបានលើកឡើងថា ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពអប់រំ បង្កើនឱកាសសិក្សា និងអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខណៈរាជរដ្ឋាភិបាលអាណត្តិទី៧បានចាត់ទុកវិស័យអប់រំជាវិស័យចំបងមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីរួមគ្នាសម្រេចគោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០២៥។


ព័ត៌មានក្នុងខេត្ត
អាជ្ញាធរខេត្តកំពតចុះយុទ្ធនាការដាក់ថ្នាំអាបែត និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមនៅតាមសាលារៀន
កំពត៖ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមក្នុងរដូវវស្សា និងលើកកម្ពស់សុវត្ថិភាពសុខភាពសិស្សានុសិស្ស ថ្នាក់ដឹកនាំខេត្តកំពត សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានចុះអនុវត្តយុទ្ធនាការដាក់ថ្នាំអាបែត និងផ្សព្វផ្សាយវិធានការបង្ការជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។


ព័ត៌មានក្នុងខេត្ត
រដ្ឋបាលខេត្តកំពត និងក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចពិភាក្សាអំពី «បច្ចុប្បន្នកម្មអនុក្រឹត្យការគ្រប់គ្រងការវិនិយោគសាធារណៈ»
កំពត៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពត បានសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សាលម្អិតមួយ ដើម្បីធ្វើ “បច្ចុប្បន្នកម្មអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ” នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។


ព័ត៌មានក្នុងខេត្ត
អាជ្ញាធរស្រុកទឹកឈូ និងក្រុមយុវជននាំយកអំណោយឧបត្ថម្ភជូនពលរដ្ឋជួបគ្រោះថ្នាក់ និងមានជីវភាពខ្វះខាត
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកទឹកឈូ សហការជាមួយក្រុមយុវជន ស.ស.យ.ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋជួបគ្រោះថ្នាក់ដោយចៃដន្យដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាត រស់នៅក្នុងភូមិមានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីជួយសម្រាលបន្ទុកគ្រួសារបានមួយកម្រិត។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការ «បេះដូងទឹកឈូ»។


ព័ត៌មានក្នុងខេត្ត
ស្រុកជុំគិរីប្រែក្លាយពីតំបន់ដាច់ស្រយាលមកជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងសេដ្ឋកិច្ចពិសេស
កំពត៖ អាជ្ញាធរស្រុកជុំគិរីបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកជុំគិរីបានប្រែក្លាយមុខមាត់ថ្មី លើសពីការរំពឹងទុក បច្ចុប្បន្នស្រុកមានរោងចក្របាននិងកំពុងដំណើរការរៀបចំ ជាង១០រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ទីតាំងដែលទីតាំងនិមួយៗ ត្រូវការបុគ្គលិក កម្មករ រាប់ម៉ឺននាក់ ខណៈដែលស្រុកមានពលរដ្ឋសរុបប្រមាណជាង៥ម៉ឺននាក់ប៉ុណ្ណោះ។អាជ្ញាធររំពឹងថា អនាគតដ៏ខ្លីខាងមុខ វិស័យឧស្សាហកម្ម និងជំរុញសេដ្ឋកិច្ចពលរដ្ឋស្រុកជុំគិរីឲ្យកាន់តែប្រសើរឡើងថែមទៀត។


ព័ត៌មានក្នុងខេត្ត
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»
កំពត៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។

