ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
៦ខែ ឆ្នាំ២០២៦ ការផលិតអំបិលនៅខេត្តកំពត សម្រេចបានជាង ៨ម៉ឺនតោន ខណៈលក់ចេញបានជាង ៦ម៉ឺនតោន
កំពត៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ការផលិតអំបិលនៅក្នុងខេត្តកំពតសម្រេចបានបរិមាណសរុបប្រមាណជាង ៨ម៉ឺនតោន ខណៈដែលអំបិលជាង ៦ម៉ឺនតោនត្រូវបានលក់ចេញទៅកាន់ទីផ្សារ។ នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ (MOI-TV) ស្ដីពី «វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត»។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ៅ ធនិន ចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ
កំពត៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដំឡើងប្រព័ន្ធភ្លើងបំភ្លឺតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពង្រឹងសន្តិសុខ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តកំពតជំរុញអាជ្ញាធរមន្ត្រីជំនាញក្រុងស្រុកយកចិត្តទុកដាក់បណ្តុះកីឡាករឆ្នើមឲ្យបានច្រើន
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងក្លិបកីឡាតាមបណ្តាក្រុង-ស្រុក បង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងស្វែងរកកីឡាករឆ្នើមឱ្យបានកាន់តែច្រើន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។


សន្តិសុខសង្គម
ភ្លៀងធ្លាក់ជាប់គ្នា៣ថ្ងៃក្នុងខេត្តកំពត ប៉ុន្តែមិនបង្កការជន់លិចនៅតាមក្រុងស្រុកឡើយ
អំឡុងពេល៣ថ្ងៃជាប់ៗគ្នានេះ ភ្លៀងបានធ្លាក់គ្របដណ្តប់នៅទូទាំងភូមិសាស្ត្រខេត្តកំពត ទាំងក្នុងកម្រិតខ្លាំង និងមធ្យម ប៉ុន្តែមិនបានបណ្តាលឱ្យក្រុង ស្រុកណាមួយរងការជន់លិចឡើយ។ ដោយឡែក ប្រជានេសាទនៅតំបន់សមុទ្រទឹកជ្រៅបានផ្អាកការចេញនេសាទជាបណ្តោះអាសន្ន ស្របតាមការជូនដំណឹងរបស់មន្ត្រីជំនាញ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។


ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពត៖ ការដាំដុះ និងការថែរក្សាព្រៃឈើជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំដើមឈើ ការថែរក្សា និងអភិរក្សព្រៃឈើ មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានបៃតង ការពារប្រភពទឹក និងទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។


ព័ត៌មានក្នុងខេត្ត
ឯកឧត្តម អ៊ុ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្តកំពត
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និង ការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តកំពត ដោយមានការអញ្ជើញ ចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក. ថ្នាក់កណ្តាល លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត និងជាអនុប្រធានអ.ន.ក. ខេត្តកំពត ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និង សាខាអ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំង លោក លោកស្រីជាមន្ត្រីជំនាញជុំវិញខេត្តកំពត។


សកម្មភាពថ្នាក់ដឹកនាំ
សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិគ្រប់គ្រងរំពឹងថាខេត្តកំពតជាក្លាយជាខេត្តគំរូ ខណៈបទពិសោធន៍ដឹកនាំរបស់អភិបាលខេត្តនឹងក្លាយជាមេរៀនសម្រាប់និស្សិត
ក្រោយពីបានជួបសំណេះសំណាល និងស្តាប់ការធ្វើបាឋកថាស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្ត និងយុទ្ធសាស្ត្រនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តកំពត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញការយល់ឃើញថា របៀបរបបនៃការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងអាចធ្វើឱ្យខេត្តកំពតក្លាយជាខេត្តគំរូមួយក្នុងការរៀបចំដឹកនាំ ក៏ដូចជាដោះស្រាយបញ្ហាផ្សេៗជូនពលរដ្ឋ ខណៈយុទ្ធសាស្ត្រនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងក្លាយជាមេរៀនសម្រាប់និសិ្សតសិក្សា។


ទេសចរណ៍
ចំណូលវិស័យទេសចរណ៍ខេត្តកំពតកើនដល់ជិត ១៣៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦
វិស័យទេសចរណ៍ខេត្តកំពតបន្តបង្ហាញសញ្ញារីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងឆមាសទី១ ឆ្នាំ២០២៦ រកចំណូលបានសរុប ១៣៤ ៨៨៩ ៨៣៩ដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលរកចំណូលបាន ១២៥ ៩៩១ ៩១៣ដុល្លារ។ កំណើននេះស្របពេលចំនួនភ្ញៀវទេសចរសរុបបានកើនឡើងជាង ១០ភាគរយ និងការកក់បន្ទប់ស្នាក់នៅចុងសប្តាហ៍ស្ទើរពេញ១០០ភាគរយ។


ព័ត៌មានក្នុងខេត្ត
មន្ទីររៀបចំដែនដីខេត្តកំពតពន្លឿនការចេញបណ្ណកម្មសិទ្ធិ និងជំរុញសេវាឌីជីថលឱ្យកាន់តែទូលំទូលាយ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបន្តពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ការរៀបចំប្លង់គោលប្រើប្រាស់ដី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយ ស្របតាមរបត់សង្គម និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិកម្មសិទ្ធិដីធ្លី និងការបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។


ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពលរដ្ឋប្រមាណ៦៦០នាក់ ចូលរួមអបអរសាទរ «រុក្ខទិវាជាតិ ៩កក្កដា» នៅស្រុកទឹកឈូ
កំពត៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ស្រុក បានដឹកនាំក្រុមការងារស្រុក មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋសរុបប្រមាណជាង ៦៦០នាក់ ចូលរួមដោយផ្ទាល់ ដើម្បីអបអរសាទរពិធី «រុ្ខទិវាជាតិ ៩កក្កដា» នៅបរិវេណសាលាឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុកទឹកឈូ។


ព័ត៌មានក្នុងខេត្ត
ខេត្តកំពតជំរុញការបញ្ជ្រាប App «មតិយើង» ដល់មន្ត្រី សិស្ស និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាឌីជីថល
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា មន្ត្រីអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ គឺជាគ្រឹះដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមឌីជីថល តាមរយៈការប្រើប្រាស់កម្មវិធីទូរសព្ទដៃ «មតិយើង» សម្រាប់ផ្តល់មតិយោបល់ ស្នើដំណោះស្រាយ និងរួមចំណែកកែលម្អគុណភាពសេវាសាធារណៈនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ App «មតិយើង» ជូនមន្ត្រីអាជ្ញាធរចំណុះរដ្ឋបាលក្រុងកំពត នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងកំពត ដែលរៀបចំដោយការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលខេត្តកំពត។


សុខាភិបាល
វិធានការគន្លឹះចំនួន៦ ដើម្បីការបង្ការជំងឺគ្រុនឈាម និងការនាំអ្នកជំងឺទៅព្យាបាលឱ្យបានទាន់ពេលវេលា
ភ្នំពេញ៖ នៅដើមខែកក្កដានេះ ក្រសួងសុខាភិបាលបានក្រើនរំលឹកជាថ្មីម្តងទៀត តាមរយៈការចេញសេចក្តីណែនាំមួយ ដល់សាធារណជនទាំងអស់ ដោយបានដាក់ចេញនូវ វិធានការគន្លឹះចំនួន៦ ដើម្បីបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលឱ្យបានទាន់ពេលវេលា ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងឥទ្ធិពលពីធាតុអាកាសកើនកម្តៅ (El Niño) ដែលជាកត្តាធ្វើឱ្យមានការកើនឡើងនូវដង់ស៊ីតេមូសខ្លា និងជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។


ព័ត៌មានក្នុងខេត្ត
អាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំណត់យកគោលនយោបាយដីធ្លីជាអាទិភាពមួយដើម្បីបំពេញតម្រូវការពលរដ្ឋ
អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការគិតគូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គោលនយោបានដីធ្លីនៅតែជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀត ដើម្បីឆ្លើយតប បំពេញតម្រូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

