ព័ត៌មានក្នុងខេត្ត

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋកុំឱ្យលក់ ឬផ្តល់គណនីធនាគារទៅឱ្យអ្នកដទៃ
សេចក្តីជូនដំណឹង
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋកុំឱ្យលក់ ឬផ្តល់គណនីធនាគារទៅឱ្យអ្នកដទៃ
ភ្នំពេញ៖ នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីក្រើនរំលឹកជាថ្មី និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យលក់ ជួល ឬផ្តល់គណនីធនាគាររបស់ខ្លួនទៅឱ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ដើម្បីចៀសវាងការប្រឈមមុខនឹងផ្លូវច្បាប់ និងការខូចខាតប្រវត្តិហិរញ្ញវត្ថុ ប្រសិនបើគណនីនោះត្រូវបានជនល្មើសយកទៅប្រើប្រាស់ក្នុងសកម្មភាពឆបោក ឬបទល្មើសផ្សេងៗ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អ្នកតំណាងរាស្ត្រមណ្ឌលកំពត៖ ក្នុងអាណត្តិទី៧នេះ វិស័យអប់រំនៅតែបន្តអភិវឌ្ឍន៍ និងពង្រឹងគុណភាពសិក្សា
ព័ត៌មានក្នុងខេត្ត
អ្នកតំណាងរាស្ត្រមណ្ឌលកំពត៖ ក្នុងអាណត្តិទី៧នេះ វិស័យអប់រំនៅតែបន្តអភិវឌ្ឍន៍ និងពង្រឹងគុណភាពសិក្សា
អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានប្រាប់ទៅកាន់សិស្សនិស្សិតជ័យលាភី និងសិស្សនិស្សិតដែលកំពុងសិក្សា នៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត ត្រូវពង្រឹងការសិក្សារបស់ខ្លួនឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អមួយក្នុងសង្គម ព្រោះរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ មានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ និងពង្រឹងលើគុណភាពសិក្សា ដើម្បីទទួលបានអ្នកមានចំណេះដឹងពិតប្រាកដ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន ទទួលជំនួប និងអំណោយអង្ករ ៥តោន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអិនខេអិលស៊ី
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ទទួលជំនួប និងអំណោយអង្ករ ៥តោន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអិនខេអិលស៊ី
កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងទទួលអំណោយមនុស្សធម៌ជាអង្ករចំនួន ៥តោន ពីលោក គីម យ៉ុន ហ្ស៊ីក (KIM YUNSHIK) អគ្គនាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអិនខេអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងពិធីប្រគល់ និងទទួលផ្លូវការនៅឯសាលាខេត្តកំពត នារសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីជាផ្នែកមួយក្នុងការចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងកិច្ចការងារសង្គម និងជួយសម្រាលទុក្ខធុរៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋបាលស្រុកជុំគិរី ផ្តល់វិទ្យុទាក់ទង ២៥ គ្រឿង ជូនដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរឃុំ
ព័ត៌មានក្នុងខេត្ត
រដ្ឋបាលស្រុកជុំគិរី ផ្តល់វិទ្យុទាក់ទង ២៥ គ្រឿង ជូនដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរឃុំ
កំពត៖ កាលពីថ្ងៃទី៤ ខែសីហា លោកស្រី ង៉ែត សូរ្យសែង អភិបាលនៃគណៈអភិបាលស្រុកជុំគិរី បានផ្តល់ជូនឧបករណ៍វិទ្យុទាក់ទង (អាយកូម) ចំនួន ២៥ គ្រឿង ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំទាំង ០៧ តាមរយៈការប្រគល់ដោយផ្ទាល់នៅស្រុកជុំគិរី ដើម្បីពង្រឹងកិច្ចសហការ និងសម្រួលការទំនាក់ទំនងការងារប្រចាំថ្ងៃឱ្យបានឆាប់រហ័ស។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ត្រីរាជការខេត្តកំពតជាង ១ពាន់ ៤រយនាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល
ព័ត៌មានក្នុងខេត្ត
មន្ត្រីរាជការខេត្តកំពតជាង ១ពាន់ ៤រយនាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការដែលបានបំរើការងារក្នុងខេត្តកំពតប្រមាណជាង ១ពាន់ ៤នាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារ ដើម្បីលើកទឹកចិត្ត និងតបស្នងសងគុណចំពោះការបំរើជាតិ បំរើពលរដ្ឋ តាមជំនាញ និងតួនាទីរៀងខ្លួន។ ការផ្តល់ជូននេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលជាការដឹងគុណ ក៏ដូចជាជំរុញឱ្យមន្ត្រីរាជការទាំងអស់បន្តខិតខំបំពេញតួនាទីបន្តទៀតដើម្បីបំរើជាតិ និងប្រជាជនកម្ពុជា។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋបាលស្រុកទឹកឈូ បំភ្លឺជុំវិញការចុះផ្សាយព័ត៌មានចោទប្រកាន់រឿងសាងសង់សំណង់គ្មានច្បាប់
សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលស្រុកទឹកឈូ បំភ្លឺជុំវិញការចុះផ្សាយព័ត៌មានចោទប្រកាន់រឿងសាងសង់សំណង់គ្មានច្បាប់
កំពត៖ រដ្ឋបាលស្រុកទឹកឈូ បានចេញលិខិតបំភ្លឺមួយ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មាន ដែលបានចោទប្រកាន់ថាមានការសាងសង់រំលោភលើដីព្រែក និងគ្មានច្បាប់អនុញ្ញាត នៅស្រុកទឹកឈូ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងចៀសវាងការភាន់ច្រឡំពីមហាជន តាមរយៈការបង្ហាញឯកសារផ្លូវការដែលបានស្នើសុំ និងទទួលបានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាំយកទៀនវស្សាប្រគេនព្រះសង្ឃវត្តទឹកវិល
ព័ត៌មានក្នុងខេត្ត
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាំយកទៀនវស្សាប្រគេនព្រះសង្ឃវត្តទឹកវិល
កំពត៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិកាអចិន្ត្រៃយ៍សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន) អមដំណើរដោយលោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងលោកស្រី តាន់ គឹមហុង ប្រធានកិត្តិយសអនុសាខាសមាគមនារីស្រុក ព្រមទាំងក្រុមការងារ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យបួន ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងចែកជូនអំណោយដល់ចាស់ព្រឹទ្ធាចារ្យ ស្ថិតនៅក្នុងវត្តទឹកវិល ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដើម្បីទ្រទ្រង់ដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃតាមពុទ្ធបញ្ញត្តិ និងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ក្នុងសហគមន៍។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត ចុះពិនិត្យសាលារៀនចំនួនពីរ ដើម្បីរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ព័ត៌មានក្នុងខេត្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត ចុះពិនិត្យសាលារៀនចំនួនពីរ ដើម្បីរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
កំពត៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត និងក្រុមការងារ ព្រមទាំងអាជ្ញាធរក្រុងកំពត បានអញ្ជើញចុះពិនិត្យផ្ទាល់នៅមត្តេយ្យសិក្សាសហគមន៍ដូនតោក និងសាលាបឋមសិក្សាមហាសាមគ្គី ក្នុងក្រុងកំពត ខេត្តកំពត តាមរយៈការសិក្សាស្វែងយល់ និងវាយតម្លៃពីតម្រូវការជាក់ស្តែង ដើម្បីរៀបចំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាលារៀនឱ្យកាន់តែមានភាពល្អប្រសើរ បង្កលក្ខណៈងាយស្រួល សុវត្ថិភាព និងលើកកម្ពស់បរិស្ថានសិក្សារបស់កុមារក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរស្រុកអង្គរជ័យអំពាវនាវដល់ពលរដ្ឋឲ្យជឿជាក់ និងបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរស្រុកអង្គរជ័យអំពាវនាវដល់ពលរដ្ឋឲ្យជឿជាក់ និងបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល
អាជ្ញាធរស្រុកអង្គរជ័យបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់មត្តេជតេជោ បន្តមកដល់ម្តេចធិបតី បានប្រែក្លាយប្រទេសពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍរីកមច្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ និយាយដោយឡែក ស្រុកអង្គរជ័យ ក៏បាននិងកំពុងសមិទ្ធផលជាច្រើន ពីគោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចទាំងទ្វេដែរ។ ដូច្នេះសូមប្រជាពលរដ្ឋផ្តល់ការជឿជាក់ និងបន្តគាំទ្រលើការសម្រេចចិត្ត និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សាខាសមាគមន៍នារីខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តកំពតនាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគនព្រះសង្ឃក្នុងវត្តចំនួនពីរនាក្រុងបូកគោ
ព័ត៌មានក្នុងខេត្ត
សាខាសមាគមន៍នារីខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តកំពតនាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគនព្រះសង្ឃក្នុងវត្តចំនួនពីរនាក្រុងបូកគោ
ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ក៏ដូចជារួមចំណែកក្នុងការឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ប្រធានកិត្តិយសសាខាសមាគមន៍នារីខេត្ត និងអភិបាលខេត្តកំពត បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរស្ថិតក្នុងក្រុងបូកគោ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណឯកឧត្តម ទេព ធន ដែលជួយកសាងអគារសិក្សានៅសង្កាត់បឹងទូក
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណឯកឧត្តម ទេព ធន ដែលជួយកសាងអគារសិក្សានៅសង្កាត់បឹងទូក
កំពត៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសង្កាត់បឹងទូក ក្រុងបូកគោ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ទេព ធន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ ដែលបានឧបត្ថម្ភការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សាហារ៉ូតូទទឹងថ្ងៃ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសិក្សាក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្រ្តីសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យថា ពលរដ្ឋមានការយល់ដឹង និងមកទទួលសេវានៅពេទ្យរដ្ឋច្រើន
ព័ត៌មានក្នុងខេត្ត
មន្រ្តីសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យថា ពលរដ្ឋមានការយល់ដឹង និងមកទទួលសេវានៅពេទ្យរដ្ឋច្រើន
កំពត៖ មន្រ្តីសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យបានបញ្ជាក់ថា ប្រជាពលរដ្ឋបច្ចុប្បន្នមានការយកចិត្តទុកដាក់ និងយល់ដឹងច្រើនអំពីការថែទាំសុខភាពក្រុមគ្រួសារ ហើយដោយសារការផ្សព្វផ្សាយ និងការការធ្វើកំណែទម្រង់លើវិស័យសុខាភិបាលរដ្ឋឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រជាពលរដ្ឋបាន ងាកមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋច្រើនជាងឆ្នាំមុនៗ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ប្រធានក្រុមប្រឹក្សាខេត្តកំពតណែនាំឲ្យបន្តពង្រឹងសេវាសាធារណៈ និងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
ព័ត៌មានក្នុងខេត្ត
ប្រធានក្រុមប្រឹក្សាខេត្តកំពតណែនាំឲ្យបន្តពង្រឹងសេវាសាធារណៈ និងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្ត។ ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានណែនាំឲ្យផ្តោតសំខាន់លើការពង្រឹងប្រសិទ្ធភាពរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត