Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterProvincail news

Authority activities
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។


Leadership activities
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។


Authority activities
អភិបាលខេត្តកំពតប្រាប់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល
អភិបាលខេត្តកំពតបានប្រាប់ទៅកាន់អាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ អោយប្រើមនសិកាជាតិក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។ ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវធ្វើពហិកា ដើម្បីតមគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។


Tourism
នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា
នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពត ត្រូវបានលម្អដោយភ្លើងពណ៌យ៉ាងស្រស់ស្អាត ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើននាំគ្នាដើរកម្សាន្ត ទិញអាហារ និងសម្រាកលំហែកាយតាមមាត់ព្រែកនាពេលចុងសប្តាហ៍នេះ។


Tourism
(វីដេអូ) ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទួចត្រីកម្សាន្ត ដើម្បីបានប្រាក់ចំណូល
ប្រជានេសាទនៅខេត្តកំពតបានបញ្ជាក់ថា បន្ទាប់ពីខេត្តកំពតរៀបចំបានស្អាត ទាក់ទាញទេសចរឲ្យមកលេងកាន់តែច្រើននោះ ប្រជានេសាទ បាននាំគ្នាងាកមកផ្តោតអារម្មណ៍បង្កើនរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តបន្ថែម។ ការដឹកភ្ញៀវទៅមួយជើង គិតតម្លៃចន្លោះ១០ ទៅ២០ម៉ឺនរៀល តាមជិតឬឆ្ងាយ ហើយក្នុងមួយខែ ពួកគេម្នាក់ៗ អាចចេញទូកដឹកភ្ញៀវទៅស្ទូចត្រីកម្សាន្ត បានប្រហែល២០ជើងដែរ។


Agriculture
កសិករស្រុកទឹកឈូថាលម៉ើងាយស្រួលដាំនិងថែទាំផ្លែច្រើនរសជាតិឆ្ងាញ់១ដើមអាចលក់បាន១ពាន់ដុល្លា
កសិករស្រុកទឹកឈូបានបញ្ជាក់ថា លោកដាំលម៉ើបានជាង២០០ដើម មូលហេតុនៃការដាំដោយសារលម៉ើងាយស្រួលដាំ និងថែទាំ តម្លៃខ្ពស់ និងទីផ្សារមានតម្រូវការច្រើន និងមិនទាន់មានអ្នកដា។លម៉ើអាយុ២ឆ្នាំចាប់ផ្តើមផ្លែ ជាមធ្យមប្រហែល១០០គីឡូក្រាមក្នុងមួយដើម តម្លៃចាប់ពី៨-២០ដុល្លា ក្នុង១គីឡូ។ ហើយបើមានអ្នកចង់ដាំ កសិកររូបនោះថានឹងជួយប្រាប់បច្ចេកទេសផ្សេងៗដោយមិនគិតថ្លៃ។


Authority activities
ថ្នាក់ដឹកនាំខេត្តកំពតណែនាំឱ្យយកចិត្តទុកដាក់រួមគ្នាបង្ការទប់ស្កាត់និងលុបបំបាត់ជំងឺអេដស៍
ថ្នាក់ដឹកនាំខេត្តកំពត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺអេដស៍ តាមរយៈការផ្សព្វផ្សាយអប់រំសុខភាព ការលើកកម្ពស់ការធ្វើតេស្តស្ម័គ្រចិត្ត និងការផ្តល់សេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់បញ្ហាអេដស៍ ដែលបាននិងកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ។


Authority activities
អាជ្ញាធរខេត្តកំពតបានត្រៀមលក្ខណៈរួចរាល់ដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងទឹកជំនន់តាមដងព្រែកកំពង់បាយដែលអាចកើតមានឡើងនារដូវវស្សា
ដើម្បីបង្ការគ្រោះទឹកជំនន់អោយមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការប៉ះពាល់ដល់ពលរដ្ឋ រដ្ឋបាលខេត្តកំពត ដោយមានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើបញ្ហាប្រឈមមួយចំនួន និងចាត់វិធានការត្រៀមទុកជាមុន ខណៈដែលកត្តាប្រែប្រួលអាកាសធាតុ បានធ្វើអោយកម្រិតទឹកភ្លៀងនៅខេត្តកំពតមានការហក់ឡើងខ្ពស់ បើប្រៀបធៀបនឹងឆ្នាំ២០២៥កន្លងទៅ។


Announcements
រដ្ឋបាលខេត្តកំពតបើកដំណើរការ នូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online)
បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពត បានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការ នូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពត ដើម្បីវិវដ្តឱ្យទាន់សម័យកាល ប្រសិទ្ធភាព ភាពឆាប់រហ័ស និងការសន្សំសំចៃរបស់ប្រជាពលរដ្ឋ។


Leadership activities
ថ្នាក់ដឹកនាំខេត្តកំពត ណែនាំឱ្យយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍
ថ្នាក់ដឹកនាំខេត្តកំពត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។


Leadership activities
ប្រធានមន្ទីរព័ត៌មានខេត្តកំពតដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តបន្ត
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តឱ្យមានប្រសិទ្ធភាព។


Environment
ថ្នាក់ដឹកនាំខេត្តកំពតប្រាប់ពលរដ្ឋនិងយុវជនឲ្យធ្វើជាគំរូល្អលើការងារគាំពារអនាម័យបរិស្ថាន
ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា ការងារថែរក្សាអនាម័យបរិស្ថាន ជាការងាររួមរបស់យើងទាំងគ្នា ហើយបរិស្ថានស្អាត អនាម័យល្អ បានបម្រើដល់ប្រយោជន៍រួម វាជួយលើកកម្ពស់សុខភាព ជីវភាព និងគុណភាពជីវិតរស់នៅ។ ឯកឧត្តមបានស្នើដល់ពលរដ្ឋ និងយុវជនទាំងអស់ ត្រូវធ្វើជាគំរូល្អលើការងារគាំពារអនាម័យបរិស្ថាន បានន័យថាអនាម័យបរិស្ថានស្អាត ផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា។


Education and sports
អង្គការនិងអាជ្ញាធរស្រុកទឹកឈូជំរុញសិស្សានុសិស្សឲ្យចូលរួមលើកកម្ពស់ការអប់រំ សេដ្ឋកិច្ច និងបរិស្ថាន
នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំនៅកម្ពុជា និងអាជ្ញាធរស្រុកទឹកឈូបានជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សឲ្យរៀនបណ្តុះផ្នត់គំនិត លើកកម្ពស់ការអប់រំ ការចូលរួមអភិវឌ្ឍមូលដ្ឋាន តាមរយៈការរួមចំណែកអភិរក្ស និងថែរក្សាបរិស្ថាន ជួយផ្សព្វផ្សាយសក្តានុពលផលិតផលក្នុងស្រុក និងតំបន់ទេសចរណ៍ ចូលរួមដាំដើមឈើ និងដើមកោងកាង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីឲ្យល្អប្រសើរឡើងវិញ។

