ព័ត៌មានក្នុងខេត្ត

រដ្ឋលេខាធិការក្រសួងអធិការកិច្ចលើកទឹកចិត្តមន្ត្រីឲ្យបន្តខិតខំបំពេញភារកិច្ចតួនាទីឲ្យកាន់តែប្រសើរ
ព័ត៌មានក្នុងខេត្ត
រដ្ឋលេខាធិការក្រសួងអធិការកិច្ចលើកទឹកចិត្តមន្ត្រីឲ្យបន្តខិតខំបំពេញភារកិច្ចតួនាទីឲ្យកាន់តែប្រសើរ
កំពត៖ រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានបានជំរុញលើកទឹកចិត្ត ដល់មន្ត្រីមន្ទីរអធិការកិច្ចខេត្តកំពតឲ្យ ខិតខំប្រឹងប្រែងអនុវត្តភារកិច្ច តួនាទីរបស់ខ្លួនដោយផ្អែកលើយុទ្ធសាស្ត្រ "ព៤ជ៤" របស់ក្រសួង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីពង្រឹងភាពយុត្តិធម៌ តម្លាភាព អភិបាលកិច្ចល្អ និងទំនុកចិត្តលើស្ថាប័នសាធារណៈ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការកែលម្អប្រសិទ្ធភាពការងាររបស់ស្ថាប័នរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កូនឈើចំនួន ១៣០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តព្រែកត្នោត
ព័ត៌មានក្នុងខេត្ត
កូនឈើចំនួន ១៣០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តព្រែកត្នោត
កំពត៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តកំពត សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអ្នកពាក់ព័ន្ធ បាននាំយកកូនឈើចម្រុះប្រមាណ ១៣០ដើម ទៅដាំនៅក្នុងបរិវេណវត្តព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដើម្បីលើកកម្ពស់សោភ័ណភាព ការពារបរិស្ថាន និងជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។ នេះបើតាមការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ជំនាញឌីជីថលជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់រូបដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារការងារ
ព័ត៌មានក្នុងខេត្ត
ជំនាញឌីជីថលជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់រូបដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារការងារ
សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំខេត្តកំពតបានគូសបញ្ជាក់ថា ជំនាញឌីជីថលលែងជា «ជម្រើស» ទៀតហើយ ប៉ុន្តែវាបានក្លាយជា «តម្រូវការចាំបាច់ដាច់ខាត» សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់និស្សិត ដែលត្រូវត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារប្រកួតប្រជែង។ហើយការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាឧបករណ៍ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយដោះស្រាយបញ្ហាស្មុគស្មាញ បង្កើនប្រសិទ្ធភាពការងារ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ត្រីសុខាភិបាលណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម
ព័ត៌មានក្នុងខេត្ត
មន្ត្រីសុខាភិបាលណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម
កំពត៖ មន្ត្រីសុខាភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានខ្ជាប់ខ្ជួន ក្នុងអំឡុងរដូវវស្សា ខណៈចំនួនអ្នកកើតជំងឺនេះនៅក្នុងខេត្តមានការកើនឡើងបើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋពីវិធីការពារ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឈូក
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឈូក
កំពត៖ ពលរដ្ឋរស់នៅក្នុងស្រុកឈូក ដែលមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកស្រុកឈូក បានសម្ដែងការពេញចិត្ត ចំពោះការផ្ដល់សេវាព្យាបាលសុខភាពថា បុគ្គលិកមានភាពរួសរាយរាក់ទាក់ យកចិត្តទុកដាក់ មានជំនាញច្បាស់លាស់អាចជឿទុកចិត្តបាន។ ទន្ទឹមនឹងនោះដែរប្រជាពលរដ្ឋអ្នកទទួលសេវាព្យាបាលនៅតែចង់អោយមានការយកចង់ចិត្តទុកដាក់ លើការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរនិងមន្ត្រីជំនាញស្រុកឈូកបន្តខិតខំជំរុញ និងលើកកម្ពស់សក្តានុពលវិស័យកសិកម្ម
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរនិងមន្ត្រីជំនាញស្រុកឈូកបន្តខិតខំជំរុញ និងលើកកម្ពស់សក្តានុពលវិស័យកសិកម្ម
កំពត៖ អាជ្ញាធរ និងមន្ត្រីជំនាញកសិកម្មស្រុកឈូក បានឲ្យដឹងថា កសិកម្មជាវិស័យស្នូលសម្រាប់ស្រុកឈូកក្នុងការជួយស្តារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចស្រុកក៏ដូចជាខេត្តកំពត។ ហើយបច្ចុបុបន្នស្រុកកំពុងតែយកចិត្តទុកដាក់ ជំរុញ និងលើកកម្ពស់ដល់ការដាំ ការចិញ្ចឹម និងការផ្សព្វផ្សាយដើម្បីស្វែងរកទីផ្សារជូនពលរដ្ឋ ខណៈដែលវិសាលភាពផ្ទៃដីកសិកម្មមានដល់ជិត៥ម៉ឺនហិកតា។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋមន្ត្រីក្រសួងការងារលើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីឆ្លើយតបតម្រូវការទីផ្សារ
ព័ត៌មានក្នុងខេត្ត
រដ្ឋមន្ត្រីក្រសួងការងារលើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីឆ្លើយតបតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បញ្ជាក់ថាជំនាញ TVET មានគុណតម្លៃស្មើនឹងជំនាញផ្សេងៗ និងឆ្លើយតបតម្រូវការទីផ្សារការងារព្រមទាំងជួយកសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញនិងលើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីមានជំនាញឆ្លើយតបតម្រូវការទីផ្សារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
កូនឈើចំនួន ១ ៥០០ដើម ត្រូវបានដាំនៅស្រុកដងទង់
ព័ត៌មានក្នុងខេត្ត
កូនឈើចំនួន ១ ៥០០ដើម ត្រូវបានដាំនៅស្រុកដងទង់
កំពត៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានជួបជុំគ្នាចូលរួមដោយផ្ទាល់ ដាំដើមឈើចំនួន ១ ៥០០ដើម នៅទីតាំងចំនួន ៣កន្លែង ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត ដើម្បីបង្កើនគម្របបៃតង និងថែរក្សាបរិស្ថាន។ នេះបើតាមការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី១៨ ខែកក្កដានេះ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន ចេញបញ្ជាឱ្យអាជ្ញាធរពិនិត្យមើលជាបន្ទាន់ ករណីបិទផ្លូវមិនឱ្យពលរដ្ឋចុះទៅរកស៊ីនេសាទ
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ចេញបញ្ជាឱ្យអាជ្ញាធរពិនិត្យមើលជាបន្ទាន់ ករណីបិទផ្លូវមិនឱ្យពលរដ្ឋចុះទៅរកស៊ីនេសាទ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជានេសាទប្រមាណ ៣០គ្រួសារ មកពីភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលជាតំណាងឱ្យប្រជានេសាទសរុបចំនួន ១០០គ្រួសារ បានធ្វើដំណើរមកកាន់សាលាខេត្តកំពត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងជួយដោះស្រាយពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជុំវិញករណីមានបុគ្គលបិទផ្លូវមិនឱ្យពួកគាត់ធ្វើដំណើរចុះទៅប្រកបមុខរបរនេសាទ។ នេះបើតាមការបង្ហោះផ្សាយរបស់ទំព័រហ្វេកប៊ុក«បេះដូងកំពត»។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ពលរដ្ឋស្រុកឈូកថាផលិតផលនិងកសិផលក្នុងស្រុករបស់ពួកគេកំពុងមានទីផ្សារនិងការគាំទ្រខ្លាំង
ព័ត៌មានក្នុងខេត្ត
ពលរដ្ឋស្រុកឈូកថាផលិតផលនិងកសិផលក្នុងស្រុករបស់ពួកគេកំពុងមានទីផ្សារនិងការគាំទ្រខ្លាំង
កំពត៖ អាជីវករលក់ទាអាំង ម្ចាស់សិប្បកម្មកែច្នៃប្រេងដូង និងកសិករម្ចាស់ចម្ការដូងនៅស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថាពួកគេកំពុងសប្បាយរីករាយក្នុងការប្រកបមុខរកស៊ីទទួលទាន ព្រោះផលិតផល និងកសិផលក្នុងស្រុក របស់ពួកគេ មានការនិយមគាំទ្រប្រើប្រាស់ និងទទួលទានកាន់តែច្រើនឡើងៗ។ ពួកគេគ្រោងពង្រីក និងកែច្នៃបង្កើនមុខរបរបន្ថែមដើម្បីលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ស្រុកឈូកបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រព័ន្ធអប់រំដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព
ព័ត៌មានក្នុងខេត្ត
ស្រុកឈូកបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រព័ន្ធអប់រំដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព
កំពត៖ មន្ត្រីជំនាញ និងគ្រូបង្រៀនបានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីរបស់វិស័យអប់រំ ពីការរៀននិងបង្រៀនតាមបែបប្រពៃណីដែលថ្នាក់រៀនមានតែសៀវភៅ និងក្តារខៀន មកជាការសិក្សានៅក្នុងថ្នាក់រៀនឌីជីថល ឬ «ថ្នាក់រៀនឆ្លាតវៃ» ដែលភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកទាំងមូល នេះគឺជាសក្ខីភាពនៃការវិវត្តដែលកំពុងផ្តល់ឱកាសកាន់តែទូលំទូលាយសម្រាប់សិស្សានុសិស្សគ្រប់រូប។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
សមត្ថកិច្ចនិងពលរដ្ឋថាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានស្រុកឈូកកាន់តែល្អប្រសើរ
ព័ត៌មានក្នុងខេត្ត
សមត្ថកិច្ចនិងពលរដ្ឋថាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានស្រុកឈូកកាន់តែល្អប្រសើរ
សមត្ថកិច្ច និងប្រជាពលរដ្ឋស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថាស្ថានភាពសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានស្រុកឈូក មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ហើយក្នុងនោះការងារបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ការគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ ការបម្រើសេវារដ្ឋបាល និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏មានភាពល្អប្រសើរផងដែរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរខេត្តកំពតបន្តពង្រីកបណ្តាញទឹកស្អាត ខណៈប្រជាពលរដ្ឋជាង៧៤ភាគរយទទួលបានទឹកស្អាតប្រើប្រាស់
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរខេត្តកំពតបន្តពង្រីកបណ្តាញទឹកស្អាត ខណៈប្រជាពលរដ្ឋជាង៧៤ភាគរយទទួលបានទឹកស្អាតប្រើប្រាស់
កំពត៖ រយៈពេល ២ឆ្នាំកន្លះ ចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ វិស័យផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពតបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់ និងការពង្រីកបណ្តាញចែកចាយមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត